ក្រមប្រតិបត្តិវិស័យធនាគារនិងហិរញ្ញវត្ថុ
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ប្ដេជ្ញាចិត្តផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពជូនអតិថិជន តាមរយៈអភិបាលកិច្ចល្អ ប្រព័ន្ធស្តង់ដារការងារត្រឹមត្រូវ និងគោលការណ៍ការពារអតិថិជនច្បាស់លាស់។
ទន្ទឹមនឹងនេះ ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ (“ក្រម BFI”) ត្រូវបានបង្កើតឡើងដោយភាគីពាក់ព័ន្ធជាច្រើន ដើម្បីកំណត់បទដ្ឋានក្រមសីលធម៌នៃប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តឱ្យមានវប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម ការប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងបង្កើនតម្លាភាព និងទំនុកចិត្ត សម្រាប់ទំនាក់ទំនងល្អរវាងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សូមមើលខ្លឹមសារបច្ចុប្បន្ននៃក្រម BFI ខាងក្រោម៖