ទំព័រដើម > អំពីយើង > សាវតារ > គោល​ការណ៍​ការពារ​អតិថិជន

គោល​ការណ៍​ការពារ​អតិថិជន

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត យក​ចិត្ត​ទុក​ដាក់​នូវ​ការ​អនុ​វត្ត​ក្រម​សីល​ធម៌​កម្រិត​ខ្ពស់​បំផុត និង​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​គោល​គំនិត​ទិស​ដៅ​មូល​ដ្ឋាន​បី​សំខាន់​គឺ៖ មនុស្ស ផែន​ដី និង​បា្រក់​ចំណេញ ព្រម​ជាមួយ​គ្នា​នឹង​ការ​គោរព​ចំពោះ​បរិស្ថាន សង្គម និង​សហ​គមន៍​ដែល​យើង​រស់​នៅ។ ដូច្នេះ​ គ្រឹះ​ស្ថាន ខេមា ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ណែនាំ​ទាំង​ប្រាំ​បី នៃ​ការ​ការ​ពារ​អតិ​ថិ​ជន ​ដូច​ជា៖

  • ការ​បង្កើត និង​ការ​ផ្គត់​ផ្គង់​ផលិត​ផល​សម​ស្រប
  • ការ​បង្ការ​បំណុល​ហួស​កម្រិត
  • តម្លាភាព
  • ការ​កំណត់​តម្លៃ​សម​រម្យ
  • ភាព​ស្មោះ​ត្រង់ និង​ការ​គោរព​អតិ​ថិ​ជន
  • ការ​រក្សា​ព័ត៌​មាន​សម្ងាត់​របស់​អតិ​ថិ​ជន
  • យន្ត​ការ​សម្រាប់​ដោះ​ស្រាយ​បណ្តឹង​របស់​អតិ​ថិ​ជន
  • អភិបាល​កិច្ច និង​ការ​គ្រប់​គ្រង​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​ការពារ​អតិ​ថិ​ជន៕