ទំព័រដើម > អំពីយើង > សាវតារ > គណៈគ្រប់គ្រង

គណៈគ្រប់គ្រង

Mr. Ly Chheang, Acting Chief Executive Officer

អគ្គនាយក​ប្រតិ​បតិ្ត​ស្ដីទី

លោក លី ឈាង

លោក លី ឈាង បាន​បញ្ចប់​ការ​សិក្សា​​​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជំនាញ​គ្រប់​គ្រង​ទូ​ទៅ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ក្នុង​ឆ្នាំ ២០០៩។ លោក​មានបទ​ពិ​សោធន៍​ច្រើន​ជាង ១៩​ឆ្នាំ ​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិ​រញ្ញ​វត្ថុ។ លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​ច្រើន​នៅ​ធនា​គារ មាន​ដូច​ជា៖ ភ្នាក់​ងារ​ឥណ​ទាន​ខ្នាត​តូច​បំផុត ឥណ​ទាន​ខ្នាត​តូច ឥណ​ទានខ្នាត​មធ្យម ឥណ​ទាន​គេហ​ដ្ឋាន អនុ​ប្រធាន​ភ្នាក់​ងារ​​ឥណ​ទាន និង​ជា​ប្រធាន​ភ្នាក់​ងារ​ឥណ​ទាន​សាខា។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មួយ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត នៅក្នុង​តំណែង​ជា នាយក​ការិយា​ល័យ​ប្រតិ​បត្ដិ​ការ នៅ​ឆ្នាំ​២០១៥។ លោក​​ត្រូវ​បាន​ដំឡើង​តំណែង​ទៅ​ជា នាយក នាយក​​ដ្ឋានឥណ​ទាន នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៦ និង​បន្ទាប់​មក​លោក​ត្រូវ​បាន គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញវត្ថុ​ លីមីត​ធីត ដំឡើង​តំណែងមួយ​កម្រិត​​​ទៀត​ទៅ​ជា អគ្គ​នាយក​រង​ប្រតិ​បត្តិ នៅ​ខែធ្នូ ឆ្នាំ​២០២០។ លោក​ត្រូវ​បាន​តែង​តាំង​ជា អគ្គនាយក​ប្រតិ​បត្តិ​ស្ដី​ទី នៅ​ខែកុម្ភៈ ឆ្នាំ​២០២៣។

នាយក នាយក​ដ្ឋាន​ឥណ​ទាន

លោក សែន កំសាន្ដ

លោក សែន កំសាន្ត បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ លើ​មុខ​ជំនាញ​ហិរញ្ញ​វត្ថុ និង​ធនា​គារ​ ក្នុងឆ្នាំ​២០១០ នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ។ លោក​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​​ដូច​ជា៖ ជំនាញផ្នែក​លក់ និង​ទី​ផ្សារ ការ​អភិ​វឌ្ឍ​ផលិត​ផល ការ​គ្រប់​គ្រង​សេវា​កម្ម​អតិថិ​ជន ការ​គ្រប់​គ្រង​សាខា ការ​គ្រប់​គ្រង​ហា​និភ័យ​ឥណ​ទាន និង​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង។ល។ ក្នុង​រយៈ​ពេល​ជាង ១៨ ឆ្នាំ​កន្លង​មក លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​គ្រឹះ​ស្ថាន​ទូ​ទាត់ (PSI) ជា​ច្រើន​ដូច​ជា៖ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រា​សាក់ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អិល​អូ​អិល​ស៊ី ធនា​គារ​ អេស​ប៊ី​អាយ​លី​ហួរ ក្រុម​ហ៊ុន លី​ហួរ ផេ​ប្រ៉ូ ភី​អិល​ស៊ី ក្រុម​ហ៊ុន អា​ស៊ា​ឃែស​​អ៊ិច​ប្រេស គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ជោគ​ជ័យ ហ្វាយ​នែន ក្នុង​តួ​នាទី​ចាប់​ពី មន្រ្តីឥណទាន នាយក​សាខា ប្រធាន​ផ្នែក និង​នាយក​នាយក​ដ្ឋាន។ លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​ឥណ​ទាន នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០។

Mr. Sen Kamsan, Head of Credit Department
Mrs. Vath Sovanna, Head of Accounting & Finance Department

នាយិកា នាយក​ដ្ឋាន​គណ​នេយ្យ និង​ហិរញ្ញវត្ថុ

លោកស្រី វ៉ាត់ សុវណ្ណា

លោក​ស្រី វ៉ាត់ សុវណ្ណា ទទួល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​ផ្នែក​គ្រប់​គ្រង​ធុរកិច្ច​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ក្នុង​ឆ្នាំ ២០១៥ និង​បាន​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​គណ​នេយ្យ​ នៅ​ វិទ្យាស្ថាន វ៉ាន់ដា គណ​នេយ្យ ក្នុង​ឆ្នាំ​២០០៨។ លោក​ស្រី ក៏​បាន​បញ្ចប់​ថ្នាក់ Diploma “ផ្នែក​ពន្ធ” ពី វិទ្យា​ស្ថាន ​ខេម​អេដ នៅ​ឆ្នាំ២០១១ និង​ពី​សាលា​ជាតិ​ពន្ធ​ដារ និង​ត្រូវ​បាន​ទទួល​ស្គាល់​ពី ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ នៅ​ឆ្នាំ​២០១៤។ នៅ​ចុង​ឆ្នាំ​២០២១ លោក​ស្រី​បានបញ្ចប់​ថ្នាក់ Diploma មុខ​វិជ្ជា​ស្តង់​ដារ​គណ​នេយ្យ​ថ្មី “CIFRS for SMEs” ពី​វិទ្យាស្ថាន ​ខេម​អេដ និង​កំពុង​បន្ត​សិក្សា​កម្ម​វិធី ACCA បន្ថែម​ទៀត ​ក្នុង​ការ​អភិ​វឌ្ឍ​ជា​បន្ត​ក្នុង​អាជីព​ការ​ងារ​របស់​គាត់។ លោក​ស្រី​មាន​បទពិសោធន៍​វិជ្ជា​ជីវៈ ផ្នែក​គណ​នេយ្យ ហិរញ្ញ​វត្ថុ និង​ផ្នែក​ពន្ធ​ដារ ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០០៧ ដោយ​អាជីព​ការងារ​ជា​ដំបូង​ក្នុង​តួនាទី​ជា គណ​នេយ្យ​ករ នៅគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ។ បន្ទាប់​មក​ក្នុង​ឆ្នាំ២០១០ លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពន្ធ​ដារ ​ក្នុង​គ្រឹះស្ថាន​ផ្ទាល់ និង​ត្រូវ​បាន​ដំឡើង​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពន្ធ​ដារ ​ក្នុង​ឆ្នាំ​២០១៣​។ មុន​ចូល​រួម​ជា​មួយ គ្រឹះ​ស្ថាន ខេមា លោក​ស្រីគឺ​ជា នាយិកា​ហិរញ្ញ​វត្ថុ នៅ​ក្នុង គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ វិថី។ បន្ទាប់​មក នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២០ លោក​ស្រី​បាន​ចូល​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយិកា នាយក​ដ្ឋាន​គណ​នេយ្យ​ និង​ហិរញ្ញ​វត្ថុ​ រហូត​មក​ដល់​បច្ចុប្បន្ន។

នាយក នាយក​ដ្ឋាន​សវន​កម្ម​ផ្ទៃ​ក្នុង

លោក យុំាង ហៃ

លោក យ៉ាំង ហៃ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនា​គារ នៅ​សាកល​វិទ្យា​ល័យ បៀល​ប្រាយ ក្នុង​ឆ្នាំ​២០១០ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ ផ្នែក​គណ​នេយ្យ និង​ហិរញ្ញ​វត្ថុ នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង ក្នុង​ឆ្នាំ​២០០៣។ លោក​បាន​ចូល​រួម វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ដូច​ជា ប្រសិទ្ធ​ភាព​នៃ​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង សវន​ករផ្ទៃ​​ក្នុង ការ​គ្រប់​គ្រង​ហានិ​ភ័យ​ឥណ​ទាន​កម្រិត​ខ្ពស់​ ជំនាញ​សវន​កម្ម​ព័ត៌​មាន​វិទ្យា ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ ជំនាញ​បង្វឹក ការ​សរសេរ​របាយ​ការណ៍ ច្បាប់​ពន្ធ​ដារ ស្តង់​ដារ​បាយ​ការណ៍​ហិរញ្ញ​វត្ថុ និងការ​ក្លែង​បន្លំ។ លោក​មាន​បទ​ពិ​សោធន៍​បម្រើ​ការ​ងារ​ក្នុង ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនជាង ១៥ឆ្នាំ រួម​មាន​ការ​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រាសាក់ ក្នុង​មុខ​តំណែង​ជា មន្ត្រី​ឥណ​ទាន។ លោក​បាន​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អិល​អូ​អិល​ស៊ី (២០០៥ ដល់ ២០១៥) ក្នុង​តំណែង​ជា សវន​ករ​ផ្ទៃ​ក្នុង សវន​ករ​ផ្ទៃ​ក្នុង​ជាន់​ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​សវន​ករ​ប្រតិ​បត្តិ​ការ។ លោក​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​សវ​កម្ម​ផ្ទៃ​ក្នុង នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

Mr. Yiang Hai, Head of Internal Audit Department
Mr. Pheng Putmetrey, Head of Human Resources & Administration Department

នាយក នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល

លោក ផេង ពុធមេត្រី

លោក ផេង ពុធ​មេត្រី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​រដ្ឋ​បាល​អាជីវ​កម្ម បរិញ្ញា​បត្រ​អក្សរ​សាស្រ្ត​អង់​គ្លេស និង​សញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​ភាសា​អង់​គ្លេស​ទូ​ទៅ នៅ ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។ លោក​ក៏​មាន​បទ​ពិ​សោធន៍​ជាង ១០ឆ្នាំ នៅ​លើ​ជំនាញ​គ្រប់​គ្រង​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល ផ្នែក​បម្រើ​អតិថិ​ជន និង​ទី​ផ្សារ ជា​មួយ​ក្រុម​ហ៊ុន​ជាតិ និង​អន្តរ​ជាតិ ព្រម​ទាំង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ជា​ច្រើន​ផង​ដែរ។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា និង​វគ្គ​សិក្សា​ជំនាញ​មួយ​ចំនួន​ដូច​ជា ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស ការ​គ្រប់​គ្រង​រដ្ឋ​បាល​ទូ​ទៅ ការ​គ្រប់​គ្រង និង​ភាព​ជា​អ្នក​ដឹក​នាំ ការ​កសាង​ក្រុម និង​វគ្គ​ជា​ច្រើន​ទៀត។ លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល នៅ​ក្នុង​ឆ្នាំ​២០១៩។

នាយក នាយកដ្ឋានព័ត៌មានវិទ្យា

លោក ទិត វណ្ណារិទ្ធ

លោក ទិត វណ្ណារិទ្ធ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញ​វត្ថុ នៅ​សាកល​វិទ្យា​ល័យ​ជាតិគ្រប់​គ្រង ក្នុងឆ្នាំ​២០០៨។ លោក​ក៏​បាន​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ និង​​ប្រព័ន្ធ​គ្រប់​គ្រង​មូល​ដ្ឋានទិន្ន​ន័យ (Database)។ លោក​មាន​បទ​ពិ​សោធន៍ ២២ឆ្នាំ ក្នុង​វិស័យ​ធនា​គារ ក្នុង​ផ្នែក៖ គណ​នេយ្យ​ហិរញ្ញ​វត្ថុ រតនា​គារ និង​ព័ត៌មាន​វិទ្យា។ លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​ឆ្នាំ ២០១៣។ បច្ចុ​ប្បន្ន លោក​មាន​តួ​នាទី​ជា នាយក នាយក​ដ្ឋាន​​ព័ត៌​មាន​វិទ្យា។

Mr. Tith Vannarith, Head of IT Department

នាយក នាយក​ដ្ឋាន​ទី​ផ្សារ និង​អភិវឌ្ឍន៍​ផលិត​ផល

លោក ឈួន សុខចិត្ត

លោក ឈួន សុខចិត្ត បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម ពី​សាកល​វិទ្យា​ល័យ ន័រតុន ក្នុង​ឆ្នាំ​២០១២ និង​បរិញ្ញា​បត្រ ផ្នែក​គ្រប់​គ្រង​សហ​គ្រាស ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និងវិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច ក្នុង​ឆ្នាំ​២០០៣។ លោក​ក៏​ទទួល​បាន​សញ្ញា​បត្រ​មធ្យម ឯក​ទេស​ផ្នែក​ផែន​ការ​សេដ្ឋ​កិច្ច នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ផែនការ​និង​ស្ថិតិ ក្នុង​ឆ្នាំ​២០០១។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ្វីលីពីន ជប៉ុន និង​ថៃ។ ជា​មួយ​បទ​ពិសោធន៍​រយៈ​ពេល ១៧​ឆ្នាំ លោក​ក៏​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​ដូច​ជា ធនា​គារ អេស៊ី​លីដា ភី​អិល​ស៊ី គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ សីលា​និធិ ក្រុម​ហ៊ុន​តូយ៉ូតា (ខេមបូឌា) និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អិល​អូ​អិល​ស៊ី ក្នុង​តួ​នាទី​ជា មន្រ្តី​ឥណ​ទាន ប្រធាន​មន្រ្តី​ឥណ​ទាន នាយក​ទី​ផ្សារ ប្រធាន​ផ្នែក​លក់​គ្រឿង​បន្លាស់ និង​នាយក​នាយក​ដ្ឋាន​ទី​ផ្សារ។ លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​ទីផ្សារ និង​អភិ​វឌ្ឍន៍​ផលិត​ផល នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប្រធាន​មុខ​ងារ​ប្រតិ​បត្តិ​តាម

លោក វង ចាន់សុមាន

លោក វង ចាន់​សុមាន បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម ក្នុង​ឆ្នាំ​២០២២ និង​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​បត្រ ជំនាញ​ហិរញ្ញ​វត្ថុ​និង​ធនាគារ ក្នុង​ឆ្នាំ​២០១៦។ លោក​ក៏​​ទទួល​បាន​សញ្ញា​បត្រ​នីតិ​ពាណិជ្ជ​កម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ និង​បាន​បញ្ចប់​ការ​សិក្សា​វិញ្ញាបន​បត្រ Regulatory Compliance Certification លើក​ទី​២ ក្នុង​ឆ្នាំ​២០២៣។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ដូច​ជា៖ ការ​គ្រប់​គ្រង​ហានិ​ភ័យ​ឥណ​ទាន ការ​គ្រប់​គ្រង​ហានិ​ភ័យ​ប្រតិ​បត្តិ​ការ ការ​គ្រប់​គ្រង​ហានិ​ភ័យ​សន្ទ​នីយ​ភាព និង​ការ​វិភាគ​សេដ្ឋ​កិច្ច។ ជា​មួយ​បទ​ពិសោធន៍​រយៈ​ពេល​១០ឆ្នាំ លោក​ក៏​ធ្លាប់​បាន​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​ដូច​ជា៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មហា​នគរ និង គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រាសាក់ ក្នុង​តួ​នាទី​ជា មន្រ្តី​ឥណ​ទាន ប្រធាន​មន្ត្រី​ឥណ​ទាន មន្ត្រី​គ្រប់​គ្រង​ហានិ​ភ័យ និង​មន្រ្តី​ប្រតិ​បត្តិ។ លោក​ត្រូវ​បាន​ទទួល​ស្គាល់​ជា ប្រធាន​មុខ​ងារ​ប្រតិ​បត្តិ​តាម ពី​ធនា​គារ​ជាតិ នៃ កម្ពុជា និង​អង្គ​ភាព​ស៊ើប​ការណ៍​ហិរញ្ញ​វត្ថុ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​ផ្នែក​អនុ​លោម​ភាព​របស់​គ្រឹះ​ស្ថាន ក្រោយ​ពី​បាន​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា ប្រធាន​មុខ​ងារ​ប្រតិ​បត្តិ​តាម ក្នុង​ឆ្នាំ​២០១៩។

Mr. Vaung Channsomean, Compliance Manager