ទំព័រដើម > សំណួរ​អតិ​ថិ​ជន

សំណួរ​អតិ​ថិ​ជន​សួរ​​ញឹក​ញាប់ (FAQs)

តើ​អ្នក​មាន​ចម្ងល់​អំពី គ្រឹះ​ស្ថាន ខេមា? លោក​អ្នក​អាច​ស្វែង​រក​ចម្លើយ​នៅ​ខាង​ក្រោម៖​

គ្រឹះ​ស្ថាន ខេមា មាន​ផលិត​ផល​ឥណ​ទាន​ជា​ច្រើន​សម្រាប់​គោល​បំណង​ខុសៗ​គ្នា ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិ​ថិ​ជន។ ផលិត​ផល​ឥណ​ទាន​របស់​គ្រឹះ​ស្ថាន ខេមា រួម​មាន៖ ឥណទាន​ក្រុម​ធានា ឥណ​ទាន​ខ្នាត​តូច​បំផុត ឥណ​ទាន​ខ្នាត​តូច ឥណ​ទាន​ខ្នាត​មធ្យម ឥណ​ទាន​សហ​គ្រាស​ខ្នាត​តូច​និង​មធ្យម ឥណ​ទាន​កសិ​កម្ម ឥណ​ទាន​អចលន​ទ្រព្យ ឥណ​ទាន​រហ័ស ឥណ​ទាន​យាន​យន្ត ឥណ​ទាន​គ្មាន​ទ្រព្យ​ធានា ឥណ​ទាន​ប្រាក់​បៀវត្ស និង ឥណ​ទាន​បៃ​តង។

ដើម្បី​ស្វែង​យល់​លម្អិត​អំ​ពី​ផលិត​ផល​ឥណ​ទាន​នី​មួយៗ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៅ​លើ​ឈ្មោះ​ផលិត​ផល​ខាង​លើ។

លក្ខ​ខណ្ឌ​តម្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះ​ស្ថាន ខេមា មាន​ដូច​ជា៖

  • អាយុ​ចាប់​ពី ១៨ ដល់ ៦៥ ឆ្នាំ
  • មាន​ឬ​គ្មាន​ទ្រព្យ​ដាក់​ធានា
  • អតិ​ថិ​ជន​ទទួល​ការ​វាយ​តម្លៃ​លទ្ធ​ភាព​សង​ដោយ​ជោគ​ជ័យ
  • មាន​ឯក​សារ​សម្គាល់​អត្ត​សញ្ញាណ៖ អត្ត​សញ្ញាណ​ប័ណ្ណ សៀវ​ភៅ​គ្រួសារ សៀវ​ភៅ​ស្នាក់​នៅ ឬ​ច្បាប់​ថត​ចម្លង​ឯកសារ​ដែល​មាន​សុពល​ភាព​ណា​មួយ
  • មាន​ឯក​សារ​បញ្ជាក់​ប្រាក់​ចំណូល៖ លិខិត​បញ្ជាក់​ប្រាក់​ខែ ឬ​បង្កាន់​ដៃ​បើក​ប្រាក់ ឬ របាយ​ការណ៍​ធនាគារ​បី​ខែ​ចុង​ក្រោយ​បង្អស់ (សម្រាប់​ឥណ​ទាន​ឌីជី​ថល​គ្មាន​ទ្រព្យ​ធានា)
  • មាន​អាសយ​ដ្ឋាន​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​តំបន់​ប្រតិ​បត្តិ​ការ​របស់ គ្រឹះ​ស្ថាន ខេមា។
លោក​អ្នក​អាច​ស្នើ​កម្ចី​តាម​រយៈ៖
  • ជួប​ជា​មួយ​ភ្នាក់​ងារ​ឥណទាន​របស់ គ្រឹះ​ស្ថាន ខេមា នៅ​ក្នុង​តំបន់​របស់​លោក​អ្នក ឬ​អញ្ជើញ​ទៅ​កាន់ សាខា​គ្រឹះ​ស្ថាន ខេមា ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក
  • ទំនាក់​ទំនង​ផ្នែក​សេវា​អតិថិ​ជន​តាម​ទូរស័ព្ទ៖ 017 907 555 / 098 907 555 ឬ ចូល​ទៅ​កាន់​ តំណ​ភ្ជាប់​នេះ ដើម្បី​ដាក់​ពាក្យ​ស្នើ​កម្ចី​អនឡាញ ដោយ​ពុំ​ចាំ​បាច់​អញ្ជើញ​មក​កាន់​ការិយា​ល័យ​ផ្ទាល់។

គ្រឹះ​ស្ថាន ខេមា មាន​ការិយា​ល័យ​សាខា​ចំនួន​៧ នៅ​រាជ​ធានី-​ខេត្តចំនួន​៤ រួម​មាន៖

សម្រាប់​អាសយ​ដ្ឋាន លេខ​ទូរស័ព្ទ និង​ផែន​ទី​ទៅ​កាន់​ការិយា​ល័យ​សាខា​នីមួយៗ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៅ​លើ​ឈ្មោះ​ការិយា​ល័យ​សាខា​ខាង​លើ។

គ្រប់​ការិយា​ល័យ-​សាខា​របស់ គ្រឹះ​ស្ថាន ខេមា បើក​បម្រើ​សេវា​អតិ​ថិ​ជន​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង ៨:០០​នាទី​ព្រឹក ដល់​ម៉ោង ៤:០០​នាទី​រសៀល (លើក​លែង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ)។

អតិ​ថិ​ជន​របស់​គ្រឹះ​ស្ថាន ខេមា អាច​បង់​ប្រាក់​កម្ចី​តាម​រយៈ៖
  • ការិយាល័យ សាខា​គ្រឹះ​ស្ថាន ខេមា
  • ACLEDA Mobile និង ACLEDA Internet Banking
  • ភ្នាក់​ងារ ឬ​កម្មវិធី​ទូរស័ព្ទ​ដៃគូ​គ្រឹះ​ស្ថាន ខេមា ដូច​ជា៖ វីង អេ​អឹម​ខេ និង​ទ្រូ​ម៉ាន់​នី។

លោក​អ្នក​អាច​ទទួល​បាន​ដំណឹង​អំពី​ការ​ជ្រើស​រើស​បុគ្គ​លិក​របស់គ្រឹះ​ស្ថាន ខេមា តាម​រយៈ៖

ឬ​ទំនាក់​ទំនង​មក​កាន់ នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល តាម​រយៈ៖

សម្រាប់​ព័ត៌​មាន​បន្ថែម​អំ​ពី​ផលិត​ផល​ឥណទាន និង​ព័ត៌​មាន​ផ្សេងៗ​របស់​គ្រឹះ​ស្ថាន ខេមា សូម​ទាក់​ទង​មក​កាន់៖
Camma Contact Centre

សេវា​អតិថិជន​តាម​ទូរស័ព្ទ

017 907 555 / 098 907 555