ទំព័រដើម > ផលិតផល > ឥណទាន​បៃតង

ឥណទាន​បៃតង

ឥណ​ទាន​បៃ​​តង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បីចូល​រួម​ចំ​ណែក​គាំ​ពារ​បរិ​ស្ថាន និង​សង្គម លើក​កម្ពស់​ជីវ​ភាព​រស់​នៅ ថែរ​ក្សា​បរិ​ស្ថាន សុខុ​មាល​​​ភាព និង​​អនា​ម័យ​ក្នុង​គេហ​ដ្ឋាន ឱ្យ​បាន​ប្រ​សើរ​ឡើង។ ឥណ​ទាន​បៃ​តង​ពី គ្រឹះ​ស្ថាន ខេមា ត្រូវ​បាន​ផ្ដល់​ជូន​អតិ​ថិ​ជន​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើង​នូវ​ជីវ​ភាព​រស់​នៅ បរិ​ស្ថាន ឬ​វិនិ​យោគ​ទៅ​លើ​អាជីវ​កម្មដែល​ចូល​រួម​ចំ​ណែក​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អ​វិជ្ជ​មាន​លើ​បរិ​ស្ថាន ឬសកម្ម​ភាព​ដែល​បន្សាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។

លក្ខណៈ​ផលិត​ផល

គោលបំណងកម្ចី

  • ការ​រៀប​ចំ​ប្រព័ន្ធ​ទឹក​ស្អាត និង​អនា​ម័យ
  • ការ​កែ​ឆ្នៃ​កាក​សំណល់ និង​ការ​ប្រើ​ប្រាស់​ទ្បើង​វិញ
  • ការ​ការ​ពារ​ជីវៈ​ចម្រុះ
  • ការ​គ្រប់​គ្រង​ការ​បំពុល​ផ្នែក​ឧស្សាហ​កម្ម
  • ការ​បន្សាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ
  • ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ
  • ថាម​ពល​ដែល​ក​កើត​ទ្បើង​វិញ
  • ការ​សន្សំ​សំចៃ​ថាម​ពល
រូបិយប័ណ្ណប្រាក់រៀលដុល្លារ​អាមេរិក
ទំហំ​កម្ចី៤០០.០០០ – ១.២០០.០០០.០០០១០០ – ៣០០.០០០
រយៈ​ពេល​កម្ចីរហូត​ដល់ ១២០​ខែ
របៀប​​សងបង់​សង​ប្រចាំ​ខែ​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ថេរ

បង់​សង​ប្រចាំ​ខែ​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ថយ​ចុះ

បង់​សង​តាម​ការ​ចរចា
អត្រា​ការ​ប្រាក់១៥,៦% – ១៨% ក្នុង​មួយ​ឆ្នាំ

សោ​ហ៊ុយ​ផ្សេងៗ

  • សោ​ហ៊ុយ​ឥណ​ទាន ០% – ២% នៃ​ទំហំ​ឥណ​ទាន
  • សោ​ហ៊ុយ​រៀប​ចំ​ឯក​សារ ០,២៥% – ២% នៃ​ទំហំ​ឥណ​ទាន
  • សោ​ហ៊ុយ​ប្រចាំ​ខែ ០% – ០,៥% នៃ​ទំហំ​ឥណ​ទាន​ដែល​នៅ​សល់

លក្ខ​ខណ្ឌ​តម្រូវ

  • អាយុ​ចាប់​ពី ១៨ ដល់ ៦៥ ឆ្នាំ
  • ប្រើ​ប្រាស់​ប្រាក់​កម្ចី​ក្នុង​គោល​បំណង​ដូច​មាន​ចែង​ខាង​លើ
  • មាន​មុខ​របរ​ជំនួញ ឬ​ប្រភព​ចំណូល​ច្បាស់​លាស់​ស្រប​ច្បាប់
  • មាន​ឯក​សារ​សម្គាល់​អត្ត​សញ្ញាណ៖ អត្ត​សញ្ញាណ​ប័ណ្ណ សៀវ​ភៅ​គ្រួសារ សៀវ​ភៅ​ស្នាក់​នៅ ឬ​ច្បាប់​ថត​ចម្លង​ឯកសារ​ដែល​មាន​សុពល​ភាព​ណា​មួយ
  • មាន​អាសយ​ដ្ឋាន​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​តំបន់​ប្រតិ​បត្តិ​ការ​របស់ គ្រឹះ​ស្ថាន ខេមា។

របៀប​ដាក់​ពាក្យ​ស្នើ​សុំ

កំណត់​សម្គាល់

គ្រឹះ​ស្ថាន ខេមា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​នា​នា​ ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ជា​មុន។​ សម្រាប់​ព័ត៌​មាន​លម្អិត​ សូម​អញ្ជើញ​មក​កាន់ សាខា​គ្រឹះ​ស្ថាន ខេមា ដែល​នៅ​ជិត​លោក​អ្នកបំផុត ឬ​ទូរស័ព្ទ​មក​កាន់​ផ្នែក​សេវា​អតិថិ​ជន៖ 017 907 555 / 098 907 555.

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

017 907 555
098 907 555

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

089 666 018
081 855 222

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?