គណៈគ្រប់គ្រង
អគ្គនាយកប្រតិបត្តិ
លោក លី ឈាង
លោក លី ឈាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០០៩។ លោកមានបទពិសោធន៍ច្រើនជាង ២០ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកធ្លាប់បានកាន់តំណែងជាច្រើននៅធនាគារ មានដូចជា៖ ភ្នាក់ងារឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច ឥណទានខ្នាតមធ្យម ឥណទានគេហដ្ឋាន អនុប្រធានភ្នាក់ងារឥណទាន និងជាប្រធានភ្នាក់ងារឥណទានសាខា។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅឆ្នាំ២០១៥ នៅក្នុងតំណែងជា នាយកការិយាល័យប្រតិបត្ដិការ នាយក នាយកដ្ឋានឥណទាន អគ្គនាយករងប្រតិបត្តិ និងអគ្គនាយកប្រតិបត្តិស្ដីទី។ លោកត្រូវបានតែងតាំងជា អគ្គនាយកប្រតិបត្តិ នៅខែមីនា ឆ្នាំ២០២៥។
នាយក នាយកដ្ឋានឥណទាន
លោក សែន កំសាន្ដ
Mr. Sen Kamsan obtained his Master's degree in Finance and Banking at Build Bright University in 2010. He has attended numerous training courses such as Sales and Marketing Skills, Products Development, Customer Service Management, Effective Branch Management, Credit Risk Management, Internal Control etc. With more than 18 years of working experience in Microfinance Institutions and Payment Service Institutions, he was employed with PRASAC, LOLC, SBI LY HOUR, LY HOUR PAY PRO, ASIA CASH EXPRESS, CHOKCHEY FINANCE as a Credit Officer, Sub-Branch Manager, Branch Manager, Unit Manager and Head of Departments. He joined CAMMA Microfinance Limited as Head of Credit Department on December 2020.
នាយិកា នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
លោកស្រី វ៉ាត់ សុវណ្ណា
អ្នកស្រី វ៉ាត់ សុវណ្ណា ទទួលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៥ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅ វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ក្នុងឆ្នាំ២០០៨។ អ្នកស្រី ក៏បានបញ្ចប់ថ្នាក់ Diploma “ផ្នែកពន្ធ” ពី វិទ្យាស្ថាន ខេមអេដ នៅឆ្នាំ២០១១ និងពីសាលាជាតិពន្ធដារ និងត្រូវបានទទួលស្គាល់ពី អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០១៤។ នៅចុងឆ្នាំ២០២១ អ្នកស្រីបានបញ្ចប់ថ្នាក់ Diploma មុខវិជ្ជាស្តង់ដារគណនេយ្យថ្មី “CIFRS for SMEs” ពីវិទ្យាស្ថាន ខេមអេដ និងកំពុងបន្តសិក្សាកម្មវិធី ACCA បន្ថែមទៀត ក្នុងការអភិវឌ្ឍជាបន្តក្នុងអាជីពការងាររបស់គាត់។ អ្នកស្រីមានបទពិសោធន៍វិជ្ជាជីវៈជាង១៦ឆ្នាំក្នុងអាជីពការងារផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងផ្នែកពន្ធដារ ក្នុងវិស័យហិរញ្ញវត្ថុតាំងពីចុងឆ្នាំ២០០៧ ក្នុងមុខតំណែងដំបូងជាគណនេយ្យករជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ បន្ទាប់មកក្នុងឆ្នាំ២០១០ អ្នកស្រីត្រូវបានតែងតាំងជា មន្ត្រីទទួលបន្ទុកផ្នែកពន្ធដារ ក្នុងគ្រឹះស្ថានផ្ទាល់ និងត្រូវបានដំឡើងជាមន្ត្រីជាន់ខ្ពស់ផ្នែកពន្ធដារ ក្នុងឆ្នាំ២០១៣។ មុនចូលរួមជាមួយ គ្រឹះស្ថាន ខេមា អ្នកស្រីគឺជា នាយិកាហិរញ្ញវត្ថុ នៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី។ បន្ទាប់មក នៅក្នុងខែកក្កដា ឆ្នាំ ២០២០ អ្នកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយិកា នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ រហូតមកដល់បច្ចុប្បន្ន។
នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោក យុំាង ហៃ
លោក យ៉ាំង ហៃ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០១០ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៣។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនដូចជា ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង សវនករផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យឥណទានកម្រិតខ្ពស់ ជំនាញសវនកម្មព័ត៌មានវិទ្យា ជំនាញភាពជាអ្នកដឹកនាំ ជំនាញបង្វឹក ការសរសេររបាយការណ៍ ច្បាប់ពន្ធដារ ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និងការក្លែងបន្លំ។ លោកមានបទពិសោធន៍បម្រើការងារក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនជាង ១៥ឆ្នាំ រួមមានការបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងមុខតំណែងជា មន្ត្រីឥណទាន។ លោកបានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (២០០៥ ដល់ ២០១៥) ក្នុងតំណែងជា សវនករផ្ទៃក្នុង សវនករផ្ទៃក្នុងជាន់ខ្ពស់ និងជាប្រធានផ្នែកសវនករប្រតិបត្តិការ។ លោកចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយក នាយកដ្ឋានសវកម្មផ្ទៃក្នុង នៅខែវិច្ឆិកា ឆ្នាំ២០១៥។
នាយក នាយកដ្ឋានព័ត៌មានវិទ្យា
លោក ទិត វណ្ណារិទ្ធ
លោក ទិត វណ្ណារិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៨។ លោកក៏បានបញ្ចប់វគ្គសិក្សាផ្នែកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database)។ លោកមានបទពិសោធន៍ ២៤ឆ្នាំ ក្នុងវិស័យធនាគារ ក្នុងផ្នែក៖ គណនេយ្យហិរញ្ញវត្ថុ រតនាគារ និងព័ត៌មានវិទ្យា។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន លោកមានតួនាទីជា នាយក នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។
នាយក នាយកដ្ឋានអភិវឌ្ឍអាជីវកម្ម
លោក ឈួន សុខចិត្ត
លោក ឈួន សុខចិត្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ន័រតុន ក្នុងឆ្នាំ២០១២ និងបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសហគ្រាស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣។ លោកក៏ទទួលបានសញ្ញាបត្រមធ្យម ឯកទេសផ្នែកផែនការសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការនិងស្ថិតិ ក្នុងឆ្នាំ២០០១។ លើសពីនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន ថៃ និងម៉ាឡេស៊ី។ ជាមួយបទពិសោធន៍រយៈពេល ១៩ឆ្នាំ លោកក៏ធ្លាប់បម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក្នុងតួនាទីជា មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន នាយកទីផ្សារ ប្រធានផ្នែកលក់គ្រឿងបន្លាស់ និងនាយកនាយកដ្ឋានទីផ្សារ។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយក នាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផល នៅខែវិច្ឆិកា ឆ្នាំ២០២២។ លោកត្រូវបានផ្លាស់ប្ដូរតួនាទីទៅជា នាយក នាយកដ្ឋានអភិវឌ្ឍអាជីវកម្ម នៅខែកុម្ភៈ ឆ្នាំ២០២៥។
នាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល
លោក ម៉ៃ ម៉ារ៉ាត់
លោក ម៉ៃ ម៉ារ៉ាត់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងឆ្នាំ ២០១៦។ លោកមានបទពិសោធន៍ច្រើនជាង ២០ឆ្នាំ នៅក្នុងអង្គការក្រៅរដ្ឋាភិបាល និងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកធ្លាប់បានកាន់តំណែងជាច្រើន នៅអង្គការអន្តរជាតិ ដូចជា៖ មន្ត្រីលទ្ធកម្ម និងរដ្ឋបាល នៅធនាគារ និងហិរញ្ញវត្ថុដូចជា៖ ប្រធានការិយាល័យធនធានមនុស្ស នាយក នាយកដ្ឋានជ្រើសរើសបុគ្គលិក នាយក នាយកដ្ឋានធនធានមនុស្ស និងនាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅឆ្នាំ២០២៥ នៅក្នុងតំណែងជា នាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។
ប្រធានមុខងារប្រតិបត្តិតាម
លោក វង ចាន់សុមាន
លោក វង ចាន់សុមាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុនិងធនាគារ ក្នុងឆ្នាំ២០១៦។ លោកបានអភិវឌ្ឍជំនាញបន្ថែមទៀតដោយបានបញ្ចប់ការសិក្សាសញ្ញាបត្រនីតិពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៩ និងបានបញ្ចប់ការសិក្សាវិញ្ញាបនបត្រអនុលោមភាពបទប្បញ្ញត្តិជាលើកទី២ ក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងការវិភាគសេដ្ឋកិច្ច។ ជាមួយបទពិសោធន៍រយៈពេល១០ឆ្នាំ លោកក៏ធ្លាប់បានបម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា មន្រ្តីឥណទាន ប្រធានមន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យ និងមន្រ្តីប្រតិបត្តិ។ លោកត្រូវបានទទួលស្គាល់ជា ប្រធានមុខងារប្រតិបត្តិតាម ពីធនាគារជាតិ នៃ កម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ២០២០ ដើម្បីទទួលបន្ទុកក្នុងការគ្រប់គ្រងផ្នែកអនុលោមភាពរបស់គ្រឹះស្ថាន ចាប់តាំងពីបានចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា ប្រធានមុខងារប្រតិបត្តិតាម ក្នុងឆ្នាំ២០១៩។
