បទដ្ឋានការពារអតិថិជន
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត យកចិត្តទុកដាក់នូវការអនុវត្តក្រមសីលធម៌កម្រិតខ្ពស់បំផុត និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលគំនិតទិសដៅមូលដ្ឋានបីសំខាន់គឺ៖ មនុស្ស ផែនដី និងនិរន្តរភាពប្រតិបត្តិការ ព្រមជាមួយគ្នានឹងការគោរពចំពោះបរិស្ថាន សង្គម និងសហគមន៍ដែលយើងរស់នៅ។ ដូច្នេះ គ្រឹះស្ថាន ខេមា ប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងប្រាំបី នៃបទដ្ឋានការពារអតិថិជន ដូចជា៖
គ្រឹះស្ថាន ខេមា យកចិត្តទុកដាក់អភិវឌ្ឍផលិតផលឆ្លើយតបនឹងតម្រូវការទីផ្សារ។ គ្រឹះស្ថាន ណែនាំឱ្យអតិថិជនជ្រើសរើសផលិតផល ឬសេវាកម្ម ស្របនឹងតម្រូវការអាទិភាព។
គ្រឹះស្ថាន ខេមា នឹងសិក្សាលម្អិតពីស្ថានភាពពិតរបស់អតិថិជន ដើម្បីធានាថា កម្ចីដែលផ្ដល់ជូនស្ថិតក្នុងរង្វង់លទ្ធភាពសងរបស់អតិថិជន។
គ្រឹះស្ថាន ខេមា ផ្ដល់ព័ត៌មានពេញលេញ ច្បាស់លាស់ និងត្រូវពេលវេលា ដើម្បីឱ្យអតិថិជនជ្រាបអំពីលក្ខខណ្ឌឥណទាន តម្លៃ និងខ្លឹមសារកិច្ចសន្យា មុននឹងធ្វើការសម្រេចចិត្ត។
គ្រឹះស្ថាន ខេមា កំណត់តម្លៃប្រកួតប្រជែងក្នុងទីផ្សារ ជាតម្លៃដែលអតិថិជនអាចទទួលយកបាន។
គ្រឹះស្ថាន ខេមា ផ្ដល់សេវាកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនរើសអើងជាតិសាសន៍ ភេទ សាសនា ពិការភាព និងចរិតលក្ខណៈរបស់អតិថិជន។
គ្រឹះស្ថាន ខេមា ប្តេជ្ញាការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជន និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនជាការសម្ងាត់។
គ្រឹះស្ថាន ខេមា ផ្តល់តម្លៃ និងដំណោះស្រាយនូវរាល់កង្វល់ ឬបណ្តឹងតវ៉ារបស់អតិថិជន។ ព័ត៌មានត្រឡប់របស់អតិថិជនត្រូវបានយកមកប្រើប្រាស់ ដើម្បីកែលម្អផលិតផល គុណភាពសេវាកម្ម និងឥរិយាបថបុគ្គលិក។
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់គ្រឹះស្ថាន ខេមា ធ្វើការសម្រេចចិត្តលើផែនការយុទ្ធសាស្រ្តរបស់គ្រឹះស្ថាន ដោយស្របទៅតាមបទដ្ឋានការពារអតិថិជន និងតាមដានយ៉ាងដិតដល់នូវការអនុវត្តគោលការណ៍ការពារអតិថិជន ដើម្បីចាត់វិធានការកែតម្រូវ។ គោលដៅសង្គម និងគោលការណ៍ការពារអតិថិជន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់បុគ្គលិកគ្រប់លំដាប់ថ្នាក់ទូទាំងគ្រឹះស្ថាន។