ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តម្រូវឲ្យប្រជាពលរដ្ឋមានមុខរបរ ប្រកបអាជីវកម្មជាលក្ខណៈ គ្រួសារ ឬសហគ្រាធនតូច និងមធ្យមទៅតាមសមត្ថភាព បច្ចេកទេស និងបទពិសោធន៍របស់ប្រជាជន ។ ប៉ុន្តែ ប្រជាជានតែងតែជួបបញ្ហា ក្នុងការស្វែងប្រភពទុន ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន ។

កក្តានេះហើយបានធ្វើឲ្យភាគទុនិកទាំងអស់ សហការគ្នាបង្កើតគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយ ដែលមានឈ្មោះថា ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១០ និងទទួលបានអាជ្ញា ប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៤ សម្រាប់ការអនុញ្ញាតឲ្យធ្វើប្រតិបតិការមីក្រូហិរញ្ញវត្ថុ ។