ទំព័រដើម > ផលិតផល > ឥណទាន​សាជីវកម្ម

ឥណទាន​សាជីវកម្ម

ឥណទាន​សាជីវ​កម្ម ជា​​​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ ផ្ដល់​ជូន​​នីតិ​បុគ្គល ក្រុមហ៊ុន សហគ្រាស ដែល​ត្រូវ​ការ​ទុន​​ដើម្បី​ទ្រ​ទ្រង់​ដល់​ចំណាយ​ទូទាត់​រយៈ​ពេល​ខ្លី ឬ​ដើម​ទុន​ទ្រ​ទ្រង់​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម និង​​វិនិ​យោគ។

លក្ខណៈ​ផលិត​ផល

អតិថិជន​គោល​ដៅ

  • សហ​គ្រាស​ខ្នាត​តូច និង​មធ្យម ​សាជីវកម្ម ក្រុមហ៊ុន និង​ស្ថាប័ន
  • រោង​ចក្រ ផលិត​កម្ម ពាណិជ្ជ​កម្ម សេវា​កម្ម ទេស​ចរណ៍ ឬ​សហ​គ្រាសផ្សេងៗ​ទៀត ដែល​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​ជាមួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នៅ​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា
  • ក្រុមហ៊ុន​ឯក​កម្ម​សិទ្ធ ក្រុមហ៊ុន​សហ​កម្ម​សិទ្ធ ឬ​ប្រភេទ​ក្រុម​ហ៊ុនទាំង​ឡាយ​ណាដែល​ទទួល​ស្គាល់​ដោយ​ច្បាប់ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
រូបិយប័ណ្ណប្រាក់រៀលដុល្លារ​អាមេរិក
ទំហំ​កម្ចី១០០លាន – ២.០០០លាន២៥.០០០ – ៥០០.០០០
រយៈ​ពេល​កម្ចី៦ខែ – ១២០ខែ
របៀប​​សងបង់​សង​ប្រចាំ​ខែ​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ថេរ

បង់​សង​ប្រចាំ​ខែ​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ថយ​ចុះ

បង់​សង​តាម​ការ​ចរចា
អត្រា​ការ​ប្រាក់​ថេរ១២% – ១៨% ក្នុងមួយឆ្នាំ

សោ​ហ៊ុយ​ផ្សេងៗ

  • សោ​ហ៊ុយ​ឥណ​ទាន ១% នៃ​ទំហំ​ឥណ​ទាន
  • សោ​ហ៊ុយ​រដ្ឋ​បាល​ ០% - ០,៥% នៃ​ទំហំ​ឥណ​ទាន

លក្ខ​ខណ្ឌ​ទ្រព្យ​ធានា

  • អចលនទ្រព្យ (ប្លងរឹង ឬ​ប្លង់​ទន់)
  • កិច្ច​ព្រម​ព្រៀង​ដាក់​បញ្ចាំ
  • ការ​ធានា​សាជីវ​កម្ម
  • គម្រោង​ធានា​ឥណ​ទាន
  • បណ្ណ​ភាគ​ហ៊ុន/ចំណែក​ភាគ​ហ៊ុន/មូលបត្រ​បំណុល
  • ស្ដុក​ទំនិញ
  • ទ្រព្យ​ធានា​ផ្សេងៗ។

ឯកសារចាំបាច់

  • លក្ខន្តិកៈ​ក្រុម​ហ៊ុន អនុ​ស្សរណៈ ឬ​ទម្រង់​ឯកសារ​ផ្សេងៗ​របស់​ក្រុមហ៊ុន
  • វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម អាជ្ញា​ប័ណ្ណ បណ្ណ​ប៉ាតង់ និង​ឯក​សារ​មាន​សុពល​ភាព​ដទៃ​ទៀត
  • អត្ត​សញ្ញាណ​ប័ណ្ណ និង/ឬ​លិខិត​ឆ្លង​ដែន​របស់​ម្ចាស់​ភាគ​ហ៊ុន
  • របាយ​ការណ៍​ហិរញ្ញ​វត្ថុ ២​ឆ្នាំ​ចុង​ក្រោយ
  • អនុ​វត្ត​ការ​បង់​ពន្ធ​ស្រប​តាម​ច្បាប់ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា
  • ប្រព័ន្ធ​បញ្ជីកា​គណ​នេយ្យ​ត្រឹម​ត្រូវ​ច្បាស់​លាស់ ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន
  • ឯកសារ​គាំទ្រ​ផ្សេងៗ​ទៀត​ដូច​ជា៖ វិក្កយ​បត្រ​លក់ ទិញ​ទំនិញ កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ទំនិញ ឬ​សេវា​កម្ម កិច្ច​សន្យា​ជួល។ល។

របៀប​ដាក់​ពាក្យ​ស្នើ​សុំ

កំណត់​សម្គាល់

គ្រឹះ​ស្ថាន ខេមា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​នា​នា​ ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ជា​មុន។​ សម្រាប់​ព័ត៌​មាន​លម្អិត​ សូម​អញ្ជើញ​មក​កាន់ សាខា​គ្រឹះ​ស្ថាន ខេមា ដែល​នៅ​ជិត​លោក​អ្នកបំផុត ឬ​ទូរស័ព្ទ​មក​កាន់​ផ្នែក​សេវា​អតិថិ​ជន៖ 0១៧ ៩០៧ ៥៥៥ / 0៩៨ ៩០៧ ៥៥៥.

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

0១៧ ៩០៧ ៥៥៥
0៩៨ ៩០៧ ៥៥៥

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

089 666 018
081 855 222

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?