ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ
គ្រឹះស្ថាន ខេមា បានបង្កើតមេតាកាត ដែលមានមាតិកាផ្ដោតលើការបណ្ដុះវិន័យឥណទាន ចំណេះដឹងទឹកស្អាតនិងអនាម័យ និងសុវត្ថិភាពហិរញ្ញវត្ថុ។ មេតាកាតដើរតួជាសម្ភារជំនួយចក្ខុ ដើម្បីពន្យល់អតិថិជនឱ្យយល់អំពីលក្ខខណ្ឌប្រាក់កម្ចី សិទ្ធិមុននិងក្រោយទទួលប្រាក់កម្ចី ចំណេះដឹងអំពីគុណប្រយោជន៍ទឹកស្អាតនិងអនាម័យ និងលើកកម្ពស់ការយល់ដឹងអំពីសេវាហិរញ្ញវត្ថុផ្លូវការ និងក្រៅផ្លូវការ។
បុគ្គលិកឥណទានរបស់គ្រឹះស្ថាន ខេមា កត់ត្រាចំនួនអ្នកចូលរួមក្នុងកំណត់ត្រាតាមរយៈវ៉ិបសាយថ៍។ ព័ត៌មានទាំងនោះនឹងត្រូវបូកសរុប និងចេញជារបាយការណ៍តាមដានចំណេះដឹងហិរញ្ញវត្ថុ។ របាយការណ៍នោះនឹងត្រូវតាមដានដោយគណៈគ្រប់គ្រងជាន់ខ្ពស់ជាប្រចាំ។
តារាងខាងក្រោមនេះជារបាយការណ៍សង្ខេបលទ្ធផលតាមដានការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ដែលបង្ហាញទិន្នន័យបច្ចុប្បន្ន៖
