ទំព័រដើម > អំពីយើង > ការ​គ្រប់​គ្រង​និរន្តរ​ភាព > ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ

ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ

គ្រឹះ​ស្ថាន ខេមា បាន​បង្កើត​មេតា​កាត ដែល​មាន​មាតិកា​ផ្ដោត​លើ​ការ​បណ្ដុះ​វិន័យ​ឥណទាន ចំណេះ​ដឹង​ទឹក​ស្អាត​និង​អនាម័យ និង​សុវត្ថិភាព​ហិរញ្ញ​វត្ថុ។ មេតា​កាត​ដើរ​តួ​ជា​សម្ភារ​ជំនួយ​ចក្ខុ ដើម្បី​ពន្យល់​អតិថិជន​ឱ្យ​យល់​អំពី​លក្ខខណ្ឌ​ប្រាក់​កម្ចី សិទ្ធិមុន​​និង​ក្រោយ​ទទួល​ប្រាក់​កម្ចី ​ចំណេះ​ដឹង​អំពី​គុណ​ប្រយោជន៍​ទឹក​ស្អាត​និង​អនាម័យ និង​លើក​កម្ពស់​​ការ​យល់​​ដឹង​អំពី​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ និង​ក្រៅ​ផ្លូវ​ការ។

បុគ្គលិក​ឥណទាន​របស់​គ្រឹះស្ថាន ខេមា កត់​ត្រា​ចំនួន​អ្នក​ចូល​រួម​ក្នុង​កំណត់​ត្រា​តាម​រយៈ​វ៉ិបសាយថ៍។ ព័ត៌មាន​ទាំង​នោះ​នឹង​ត្រូវ​បូក​សរុប និង​ចេញ​ជា​របាយការណ៍​តាម​ដាន​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ។ របាយការណ៍​នោះ​នឹង​ត្រូវ​តាម​ដាន​ដោយ​គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​ជា​ប្រចាំ។

តារាង​ខាង​ក្រោម​នេះ​ជា​របាយការណ៍​​សង្ខេប​លទ្ធផល​តាម​ដាន​ការ​ផ្សព្វ​ផ្សាយ​​ចំណេះ​ដឹង​​ហិរញ្ញ​វត្ថុ ដែល​​បង្ហាញ​ទិន្នន័យ​បច្ចុប្បន្ន៖