ទំព័រដើម > អំពីយើង > សាវតារ > គណៈគ្រប់គ្រង

គណៈគ្រប់គ្រង

អគ្គ​នាយក​ប្រតិបត្តិ

លោក លី ឈាង

លោក លី ឈាង បាន​បញ្ចប់​ការ​សិក្សា​​​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជំនាញ​គ្រប់​គ្រង​ទូទៅ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ក្នុង​ឆ្នាំ ២០០៩។ លោក​មានបទ​ពិ​សោធន៍​ច្រើន​ជាង ២០​ឆ្នាំ ​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិ​រញ្ញ​វត្ថុ។ លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​ច្រើន​នៅ​ធនា​គារ មាន​ដូច​ជា៖ ភ្នាក់​ងារ​ឥណ​ទាន​ខ្នាត​តូច​បំផុត ឥណ​ទាន​ខ្នាត​តូច ឥណ​ទានខ្នាត​មធ្យម ឥណ​ទាន​គេហ​ដ្ឋាន អនុ​ប្រធាន​ភ្នាក់​ងារ​​ឥណ​ទាន និង​ជា​ប្រធាន​ភ្នាក់​ងារ​ឥណ​ទាន​សាខា។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មួយ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត នៅ​ឆ្នាំ​២០១៥ នៅក្នុង​តំណែង​ជា នាយក​ការិយា​ល័យ​ប្រតិ​បត្ដិ​ការ នាយក នាយក​​ដ្ឋានឥណ​ទាន អគ្គ​នាយក​រង​ប្រតិ​បត្តិ និងអគ្គនាយក​ប្រតិបត្តិ​ស្ដី​ទី។ លោក​ត្រូវ​បាន​តែង​តាំង​ជា អគ្គនាយក​ប្រតិ​បត្តិ​ នៅ​ខែមីនា ឆ្នាំ​២០២៥។

Mr. Sen Kamsan, Head of Credit Department

នាយក នាយក​ដ្ឋាន​ឥណ​ទាន

លោក សែន កំសាន្ដ

Mr. Sen Kamsan obtained his Master's degree in Finance and Banking at Build Bright University in 2010. He has attended numerous training courses such as Sales and Marketing Skills, Products Development, Customer Service Management, Effective Branch Management, Credit Risk Management, Internal Control etc. With more than 18 years of working experience in Microfinance Institutions and Payment Service Institutions, he was employed with PRASAC, LOLC, SBI LY HOUR, LY HOUR PAY PRO, ASIA CASH EXPRESS, CHOKCHEY FINANCE as a Credit Officer, Sub-Branch Manager, Branch Manager, Unit Manager and Head of Departments. He joined CAMMA Microfinance Limited as Head of Credit Department on December 2020.

Mrs. Vath Sovanna, Head of Accounting & Finance Department

នាយិកា នាយក​ដ្ឋាន​គណ​នេយ្យ និង​ហិរញ្ញវត្ថុ

លោកស្រី វ៉ាត់ សុវណ្ណា

អ្នកស្រី វ៉ាត់ សុវណ្ណា ទទួល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​ធុរ​កិច្ច នៅ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​នីតិ​សាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្នុង​ឆ្នាំ ២០១៥ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​គណ​នេយ្យ នៅ វិទ្យា​ស្ថាន វ៉ាន់​ដា គណ​នេយ្យ ក្នុង​ឆ្នាំ​២០០៨។ អ្នក​ស្រី ក៏​បាន​បញ្ចប់​ថ្នាក់ Diploma “ផ្នែក​ពន្ធ” ពី វិទ្យា​ស្ថាន ខេម​អេដ នៅ​ឆ្នាំ​២០១១ និង​ពី​សាលា​ជាតិ​ពន្ធ​ដារ និង​ត្រូវ​បាន​ទទួល​ស្គាល់​ពី អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ នៅ​ឆ្នាំ​២០១៤។ នៅ​ចុង​ឆ្នាំ​២០២១ អ្នក​ស្រី​បាន​បញ្ចប់​ថ្នាក់ Diploma មុខ​វិជ្ជា​ស្តង់​ដារ​គណនេយ្យ​ថ្មី “CIFRS for SMEs” ពី​វិទ្យា​ស្ថាន ខេម​អេដ និង​កំពុង​បន្ត​សិក្សា​កម្ម​វិធី ACCA បន្ថែម​ទៀត ក្នុង​ការ​អភិវឌ្ឍ​ជា​បន្ត​ក្នុង​អាជីព​ការងារ​របស់​គាត់។ អ្នក​ស្រី​មាន​បទ​ពិសោធន៍​វិជ្ជា​ជីវៈ​ជាង​១៦​ឆ្នាំ​ក្នុង​អាជីព​ការងារ​ផ្នែក​គណ​នេយ្យ ហិរញ្ញ​វត្ថុ និង​ផ្នែក​ពន្ធ​ដារ ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​តាំងពី​ចុង​ឆ្នាំ​២០០៧ ក្នុង​​មុខ​​តំណែង​​ដំបូង​ជា​គណ​នេយ្យ​ករ​ជាមួយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ។ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០១០ អ្នក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពន្ធ​ដារ ក្នុង​គ្រឹះ​ស្ថាន​ផ្ទាល់ និង​ត្រូវ​បាន​ដំឡើង​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពន្ធ​ដារ ក្នុង​ឆ្នាំ២០១៣។ មុន​ចូល​រួម​ជា​មួយ គ្រឹះស្ថាន ខេមា អ្នក​ស្រី​គឺ​ជា នាយិកា​ហិរញ្ញ​វត្ថុ នៅ​ក្នុង គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ វិថី។ បន្ទាប់​មក នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២០ អ្នក​ស្រី​បាន​ចូល​បម្រើ​ការងារ​នៅ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយិកា នាយកដ្ឋាន​គណ​នេយ្យ និង​ហិរញ្ញ​វត្ថុ រហូត​មក​ដល់​បច្ចុ​ប្បន្ន។

Mr. Yiang Hai, Head of Internal Audit Department

នាយក នាយក​ដ្ឋាន​សវន​កម្ម​ផ្ទៃ​ក្នុង

លោក យុំាង ហៃ

លោក យ៉ាំង ហៃ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនា​គារ នៅ​សាកល​វិទ្យា​ល័យ បៀល​ប្រាយ ក្នុង​ឆ្នាំ​២០១០ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ ផ្នែក​គណ​នេយ្យ និង​ហិរញ្ញ​វត្ថុ នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង ក្នុង​ឆ្នាំ​២០០៣។ លោក​បាន​ចូល​រួម វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ដូច​ជា ប្រសិទ្ធ​ភាព​នៃ​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង សវន​ករផ្ទៃ​​ក្នុង ការ​គ្រប់​គ្រង​ហានិ​ភ័យ​ឥណ​ទាន​កម្រិត​ខ្ពស់​ ជំនាញ​សវន​កម្ម​ព័ត៌​មាន​វិទ្យា ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ ជំនាញ​បង្វឹក ការ​សរសេរ​របាយ​ការណ៍ ច្បាប់​ពន្ធ​ដារ ស្តង់​ដារ​បាយ​ការណ៍​ហិរញ្ញ​វត្ថុ និងការ​ក្លែង​បន្លំ។ លោក​មាន​បទ​ពិ​សោធន៍​បម្រើ​ការ​ងារ​ក្នុង ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនជាង ១៥ឆ្នាំ រួម​មាន​ការ​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រាសាក់ ក្នុង​មុខ​តំណែង​ជា មន្ត្រី​ឥណ​ទាន។ លោក​បាន​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អិល​អូ​អិល​ស៊ី (២០០៥ ដល់ ២០១៥) ក្នុង​តំណែង​ជា សវន​ករ​ផ្ទៃ​ក្នុង សវន​ករ​ផ្ទៃ​ក្នុង​ជាន់​ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​សវន​ករ​ប្រតិ​បត្តិ​ការ។ លោក​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​សវ​កម្ម​ផ្ទៃ​ក្នុង នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

Mr. Tith Vannarith, Head of IT Department

នាយក នាយកដ្ឋានព័ត៌មានវិទ្យា

លោក ទិត វណ្ណារិទ្ធ

លោក ទិត វណ្ណារិទ្ធ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញ​វត្ថុ នៅ​សាកល​វិទ្យា​ល័យ​ជាតិគ្រប់​គ្រង ក្នុងឆ្នាំ​២០០៨។ លោក​ក៏​បាន​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ និង​​ប្រព័ន្ធ​គ្រប់​គ្រង​មូល​ដ្ឋានទិន្ន​ន័យ (Database)។ លោក​មាន​បទ​ពិ​សោធន៍ ២៤ឆ្នាំ ក្នុង​វិស័យ​ធនា​គារ ក្នុង​ផ្នែក៖ គណ​នេយ្យ​ហិរញ្ញ​វត្ថុ រតនា​គារ និង​ព័ត៌មាន​វិទ្យា។ លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​ឆ្នាំ ២០១៣។ បច្ចុ​ប្បន្ន លោក​មាន​តួ​នាទី​ជា នាយក នាយក​ដ្ឋាន​​បច្ចេកវិទ្យា​ព័ត៌មាន។

នាយក នាយកដ្ឋាន​អភិវឌ្ឍ​អាជីវកម្ម

នាយក នាយកដ្ឋាន​អភិវឌ្ឍ​អាជីវកម្ម

លោក ឈួន សុខចិត្ត

លោក ឈួន សុខចិត្ត បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម ពី​សាកល​វិទ្យា​ល័យ ន័រតុន ក្នុង​ឆ្នាំ​២០១២ និង​បរិញ្ញា​បត្រ ផ្នែក​គ្រប់​គ្រង​សហ​គ្រាស ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និងវិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច ក្នុង​ឆ្នាំ​២០០៣។ លោក​ក៏​ទទួល​បាន​សញ្ញា​បត្រ​មធ្យម ឯក​ទេស​ផ្នែក​ផែន​ការ​សេដ្ឋ​កិច្ច នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ផែនការ​និង​ស្ថិតិ ក្នុង​ឆ្នាំ​២០០១។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ្វីលីពីន ជប៉ុន ​ថៃ និង​ម៉ាឡេស៊ី។ ជា​មួយ​បទ​ពិសោធន៍​រយៈ​ពេល ១៩​ឆ្នាំ លោក​ក៏​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​ដូច​ជា ធនា​គារ អេស៊ី​លីដា ភី​អិល​ស៊ី គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ សីលា​និធិ ក្រុម​ហ៊ុន​តូយ៉ូតា (ខេមបូឌា) និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អិល​អូ​អិល​ស៊ី ក្នុង​តួ​នាទី​ជា មន្រ្តី​ឥណ​ទាន ប្រធាន​មន្រ្តី​ឥណ​ទាន នាយក​ទី​ផ្សារ ប្រធាន​ផ្នែក​លក់​គ្រឿង​បន្លាស់ និង​នាយក​នាយក​ដ្ឋាន​ទី​ផ្សារ។ លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​ទីផ្សារ និង​អភិ​វឌ្ឍន៍​ផលិត​ផល នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២។ លោក​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តួនាទី​ទៅ​ជា នាយក នាយកដ្ឋាន​អភិវឌ្ឍ​អាជីវកម្ម នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៥។

នាយក នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល

លោក ម៉ៃ ម៉ារ៉ាត់

លោក ម៉ៃ ម៉ារ៉ាត់ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម នៅ​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប ក្នុង​ឆ្នាំ ២០១៦។ លោក​មាន​បទ​ពិសោធន៍​ច្រើន​ជាង ២០ឆ្នាំ នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល និង​វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ។ លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​ច្រើន នៅ​អង្គការ​អន្តរ​ជាតិ ដូចជា៖ មន្ត្រី​លទ្ធ​កម្ម និង​រដ្ឋ​បាល នៅ​ធនាគារ និង​ហិរញ្ញវត្ថុ​ដូចជា៖ ប្រធាន​ការិយា​ល័យ​ធន​ធាន​មនុស្ស នាយក នាយក​ដ្ឋាន​ជ្រើស​រើស​បុគ្គ​លិក នាយក នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​នាយក នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មួយ គ្រឹះស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីតធីត នៅ​ឆ្នាំ​២០២៥ នៅ​ក្នុង​តំណែង​ជា នាយក នាយក​ដ្ឋាន​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល។

Mr. Vaung Channsomean, Compliance Manager

ប្រធាន​មុខ​ងារ​ប្រតិ​បត្តិ​តាម

លោក វង ចាន់សុមាន

លោក វង ចាន់​សុមាន បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម ក្នុង​ឆ្នាំ​២០២២ និង​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​បត្រ ជំនាញ​ហិរញ្ញ​វត្ថុ​និង​ធនាគារ ក្នុង​ឆ្នាំ​២០១៦។ លោក​បាន​អភិវឌ្ឍ​ជំនាញ​បន្ថែម​ទៀត​ដោយ​បាន​បញ្ចប់​ការ​សិក្សា​សញ្ញា​បត្រ​នីតិ​ពាណិជ្ជ​កម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ និង​បាន​បញ្ចប់​ការ​សិក្សា​វិញ្ញាបន​បត្រ​អនុលោម​ភាព​បទ​ប្បញ្ញត្តិ​ជា​លើក​ទី២ ក្នុង​ឆ្នាំ​២០២៣។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ដូច​ជា៖ ការ​គ្រប់​គ្រង​ហានិ​ភ័យ​ឥណ​ទាន ការ​គ្រប់​គ្រង​ហានិ​ភ័យ​ប្រតិ​បត្តិ​ការ ការ​គ្រប់​គ្រង​ហានិ​ភ័យ​សន្ទ​នីយ​ភាព និង​ការ​វិភាគ​សេដ្ឋ​កិច្ច។ ជា​មួយ​បទ​ពិសោធន៍​រយៈ​ពេល​១០ឆ្នាំ លោក​ក៏​ធ្លាប់​បាន​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​ដូច​ជា៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មហា​នគរ និង គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រាសាក់ ក្នុង​តួ​នាទី​ជា មន្រ្តី​ឥណ​ទាន ប្រធាន​មន្ត្រី​ឥណ​ទាន មន្ត្រី​គ្រប់​គ្រង​ហានិ​ភ័យ និង​មន្រ្តី​ប្រតិ​បត្តិ។ លោក​ត្រូវ​បាន​ទទួល​ស្គាល់​ជា ប្រធាន​មុខ​ងារ​ប្រតិ​បត្តិ​តាម ពី​ធនា​គារ​ជាតិ នៃ កម្ពុជា និង​អង្គ​ភាព​ស៊ើប​ការណ៍​ហិរញ្ញ​វត្ថុ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​ផ្នែក​អនុ​លោម​ភាព​របស់​គ្រឹះ​ស្ថាន ចាប់​តាំង​ពី​​បាន​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ក្នុង​តំណែង​ជា ប្រធាន​មុខ​ងារ​ប្រតិ​បត្តិ​តាម ក្នុង​ឆ្នាំ​២០១៩។