ទំព័រដើម > គ្រឹះស្ថាន ខេមា បាន​ចូល​រួម​បរិច្ចាគ​ឈាម​ក្នុង​យុទ្ធនា​ការ «បរិច្ចាគ​ឈាម​សង្រ្គោះ​ជីវិត»

គ្រឹះស្ថាន ខេមា បាន​ចូល​រួម​បរិច្ចាគ​ឈាម​ក្នុង​យុទ្ធនា​ការ «បរិច្ចាគ​ឈាម​សង្រ្គោះ​ជីវិត»

០៦ មីនា ២០២៦ – បុគ្គលិក​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​ចូល​រួម​បរិច្ចាគ​ឈាម​ក្នុង​យុទ្ធ​នាការ «បរិ​ច្ចាគ​ឈាម​សង្រ្គោះ​ជីវិត» ដែល​រៀប​ចំឡើងដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​សហការ​ជាមួយ មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម។

កម្មវិធី​ផ្ដល់​ឈាម​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ វិទ្យា​ស្ថាន​សិក្សា​បច្ចេក​ទេស​ធនា​គារ ក្នុង​គោល​បំណង រួម​ចំណែក​បំពេញ​តម្រូវ​ការ​ផ្គត់​ផ្គង់​ឈាមនៅ​តាម​មន្ទីរ​ពេទ្យ​នៃ​ប្រទេស​កម្ពុជា ព្រម​ទាំង​លើក​កម្ពស់​វប្បធម៌ នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត នៅ​ក្នុង​វិស័យ​ធនា​គារ និង​ហិរញ្ញ​វត្ថុ និងសាធារណ​ជន​ទូទៅ។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ២០២២​មក។ ឆ្នាំ​នេះ​ជាលើក​ទី៤ ហើយ​ដែល​បុគ្គលិក​គ្រឹះ​ស្ថាន ខេមា បាន​ចូល​រួម​បរិច្ចាគ​ឈាម​ក្នុង​យុទ្ធនា​ការ​នេះ។ ការ​រួម​ចំណែក​សង្គ្រោះ​ជីវិត ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ គ្រឹះស្ថាន ខេមា ចំពោះ​សហគមន៍​កម្ពុជា និង​គុណ​តម្លៃ​រួម​របស់​ពួក​យើង៕