របៀបស្នើកម្ចីគ្មានទ្រព្យធានាក្នុង CAMMA Mobile





ការណែនាំ
- ចូលទៅកាន់កម្មវិធី CAMMA Mobile
- ចុចលើប៊ូតុង “Loan request”
- ចុចលើ “Unsecured Loans”
- ចុចលើប៊ូតុង “Apply Now”
- បំពេញអាសយដ្ឋាន និងមុខតំណែងការងារ រួចចុច “Next”
- ធីកលើ “I confirm that the information provided is true and I accept the legal responsibility.” រួចចុច “Agree”
- ចុច “Agree” លើផ្ទាំង Credit Information Sharing ដើម្បីយល់ព្រមឱ្យគ្រឹះស្ថាន ខេមា ត្រួតពិនិត្យ និងចែករំលែករបាយការណ៍ឥណទាន
- ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន
- បំពេញព័ត៌មានបន្ថែមដូចជា៖ ស្ថានភាពអាពាហ៍ពិពាហ៍ កម្រិតអប់រំ ឈ្មោះស្វាមី-ភរិយា និងលេខទូរស័ព្ទស្វាមី-ភរិយា
- បំពេញឈ្មោះ Profile Facebook និងលេខទូរស័ព្ទ Telegram។ រួចចុច “Next”
- បំពេញព័ត៌មានស្នើកម្ចីដូចជា៖ រូបិយប័ណ្ណ ទំហំកម្ចី រយៈពេលកម្ចី គោលបំណងកម្ចី និងប្រាក់ចំណូលប្រចាំខែ។
- ចុច “Next” ដើម្បីបន្ត
- បំពេញព័ត៌មានអំពីការងារដូចជា៖ ប្រភពចំណូល ឈ្មោះស្ថាប័ន មុខតំណែង រយៈពេលបម្រើការ និងប្រាក់បៀវត្សចុងក្រោយ (គិតជាប្រាក់ដុល្លារ)
- បំពេញទីកន្លែងការងារ៖ រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ភូមិ
- បំពេញព័ត៌មានមុខរបរដូចជា៖ ប្រភេទមុខរបរ សកម្មភាពមុខរបរ និងប្រាក់ចំណូលប្រចាំខែ
- បំពេញទីកន្លែងប្រកបអាជីវកម្ម៖ រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ភូមិ
- បំពេញព័ត៌មានស្ថានភាពហិរញ្ញវត្ថុដូចជា៖ បំណុលសរុបជាមួយភាគីដទៃ បំណុលសរុបជាមួយគ្រឹះស្ថាន ខេមា ប្រាក់កម្ចីដែលត្រូវបង់ប្រចាំខែជាមួយភាគីដទៃ និងប្រាក់កម្ចីត្រូវបង់ប្រចាំខែជាមួយគ្រឹះស្ថាន ខេមា។ រួចចុច “Next”
- បំពេញព័ត៌មានកម្ចីកំពុងមានជាមួយគ្រឹះស្ថាន ខេមា ដូចជា៖ ការិយាល័យ-សាខា ដែលអ្នកបានស្នើ វគ្គឥណទាន ប្រវត្តិឥណទាន និងចំនួនប្រាក់កម្ចីកំពុងមានជាមួយគ្រឹះស្ថាន ខេមា
- បំពេញព័ត៌មានដូចជា៖ រូបិយប័ណ្ណ ទំហំកម្ចី រយៈពេលកម្ចី ជ្រើសរើសកាលបរិច្ឆេទបង់សង និងប្រភពនៃសំណើកម្ចី
- ដាក់បញ្ចូលរូបភាព៖ រូបភាពអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន (ខាងមុខ និងក្រោយ) រូបថតសែលហ្វីកាន់អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន រូបថតអាគារកន្លែងធ្វើការ ឬប្រកបអាជីវកម្ម រូបថតសែលហ្វីនៅកន្លែងធ្វើការ ឬប្រកបអាជីវកម្ម រូបថតសែលហ្វីនៅកន្លែងស្នាក់នៅ និងឯកសារពាក់ព័ន្ធដទៃទៀត
- ចុចប៊ូតុង “Done” ជាការស្រេច។ បុគ្គលិកគ្រឹះស្ថាន ខេមា នឹងត្រួតពិនិត្យសំណើសុំឥណទានរបស់អ្នក និងទាក់ទងទៅអ្នកវិញក្នុងពេលឆាប់ៗ។
សំណួរអតិថិជនសួរញឹកញាប់ (FAQs)
ដើម្បីបង្កាបំណុលវ័ណ្ឌករបស់អតិថិជនគ្រឹះស្ថាន ខេមា បានកំណត់ការវាយតម្លៃលទ្ធភាពសងរបស់អ្នកច្បាស់លាស់ មុននឹងផ្ដល់កម្ចី។ ករណីគ្រឹះស្ថាន ខេមា សិក្សាឃើញថា លោកអ្នកមិនទាន់បំពេញគ្រប់លក្ខខណ្ឌដែលបានដាក់មក នោះពាក្យស្នើសុំឥណទានរបស់លោកអ្នកនឹងត្រូវបដិសេធ ឬតម្រូវឱ្យលោកអ្នកចូលដាក់សំណើម្ដងទៀតទៅតាមលក្ខខណ្ឌដែលបានកំណត់។
ទំហំប្រាក់កម្ចីកំណត់ទៅតាមលទ្ធភាពសង និងទ្រព្យដាក់ធានារបស់លោកអ្នក ក្នុងនោះផងដែរ គ្រឹះសា្ថន ខេមា ផ្ដល់កម្ចីចាប់ពី ២៥ដុល្លារ រហូតដល់ ៣០០.០០០ដុល្លារ។
អត្រាការប្រាក់គឺសិក្សាតាមជាក់ស្ដែង ទៅតាមទំហំឥណទាន និងតាមការចរចារបស់លោកអ្នក។
គឺមាន! ការគិតថ្លៃសេវាអាស្រ័យលើប្រភេទឥណទានរបស់អ្នក។
លោកអ្នកអាចស្នើសុំកម្ចីលើកទី២បាន បន្ទាប់ពីលោកអ្នកបានបង់សងកម្ចីចាស់គ្រប់ចំនួនទឹកប្រាក់ និងសងទាន់ពេលវេលា។
របៀបប្រើប្រាស់ ខេមា ម៉ូបាល
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?
