ខេមា ម៉ូបាល
ទទួលយកនូវបទពិសោធស្នើកម្ចីតាមអនឡាញ និងគ្រប់គ្រងការបង់សងប្រាក់កម្ចីបានគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយកម្មវិធី ខេមា ម៉ូបាល។ មិនថាលោកអ្នកចង់ស្នើកម្ចីគ្មានទ្រព្យធានា ឬមានទ្រព្យធានា គ្រឹះស្ថាន ខេមា ផ្ដល់ជូននូវមធ្យោបាយចាត់ចែងហិរញ្ញវត្ថុពីក្នុងទូរស័ព្ទដៃរបស់លោកអ្នក។
មុខងារសំខាន់ៗ
-
ស្នើកម្ចីតាមអនឡាញ
ស្នើកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនតាមកម្មវិធីនេះ បានយ៉ាងងាយស្រួល រហ័ស និងដោយគ្មានទ្រព្យធានា។ ទទួលបានការអនុម័តរហ័ស ដោយមិនចាំបាច់អញ្ជើញមកកាន់ការិយាល័យផ្ទាល់។ លើសពីនេះ លោកអ្នកក៏អាចស្នើកម្ចីមានទ្រព្យធានាតាមកម្មវិធីនេះបានផងដែរ។ -
តាមដានព័ត៌មានឥណទាន
មើលតារាងបង់ប្រាក់ សមតុល្យឥណទាន និងកាលបរិច្ឆេទបង់សងនៅកន្លែងតែមួយ។ ទទួលបានព័ត៌មានពេញលេញ និងមិនខកខានការបង់សង។ -
បង់សងប្រាក់កម្ចីតាមអនឡាញ
បង់ប្រាក់កម្ចីដោយផ្ទាល់នៅក្នុងកម្មវិធីនេះ តាមរយៈមធ្យោបាយបង់ប្រាក់ច្រើនជម្រើស យ៉ាងងាយស្រួល និងមានសុវត្ថិភាព។ -
ស្នើកម្ចីបន្ថែម
អតិថិជនដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់ អាចស្នើកម្ចីបន្ថែមបានយ៉ាងងាយស្រួល ដោយមិនចាំបាច់បំពេញព័ត៌មានទាំងស្រុងឡើងវិញ។
ថ្លៃសេវា និងទំហំប្រតិបត្តិការ
| ប្រតិបត្តិការ | ទំហំប្រតិបត្តិការ | ថ្លៃសេវា |
| សមតុល្យអតិបរមាក្នុងគណនី ខេមា វ៉លឡេត | មិនកំណត់ | |
| ទទួលប្រាក់កម្ចីក្នុងគណនីវ៉លឡេត | មិនកំណត់ | ឥតគិតថ្លៃ |
| ទទួលប្រាក់កម្ចីក្នុងគណនីធនាគារដទៃតាមរយៈបាគង | ៤៥.០០០ដុល្លារ ឬសមមូលប្រាក់រៀល | ឥតគិតថ្លៃ |
| ផ្ទេរប្រាក់ពី ខេមា វ៉លឡេត ទៅកាន់គណនីធនាគារដទៃតាម KHQR | ៥០០ដុល្លារ ឬសមមូលប្រាក់រៀល | ឥតគិតថ្លៃ |
| បង់ប្រាក់កម្ចីតាមរយៈគណនីវ៉លឡេត ឬ KHQR | មិនកំណត់ | ០,២៥ដុល្លារ / ប្រតិបត្តិការ |
| គណនីអសកម្ម | ឥតគិតថ្លៃ | |
| បិទគណនី ខេមា វ៉លឡេត | ឥតគិតថ្លៃ |
របៀបប្រើប្រាស់
- ទាញយកកម្មវិធី CAMMA Mobile ពីក្នុង App Store ឬ Google Play
- ចុះឈ្មោះ រួចផ្ទៀងផ្ទាត់លេខទូរស័ព្ទ ដោយប្រើប្រាស់លេខកូដ OTP។
សំណួរអតិថិជនសួរញឹកញាប់ (FAQs)
អំពីគ្រឹះស្ថាន ខេមា
ខេមា គឺជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ផ្ដល់កម្ចីខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬពង្រីកអាជីវកម្មដែលមានស្រាប់ ឬបើកអាជីវកម្មថ្មី ដែលបានផ្ដួចផ្តើមគំនិតនិងបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត មានការទទួលស្គាល់ពី ធនាគារជាតិនៃកម្ពុជា និងក្រសួងដែលពាក់ព័ន្ធ ហើយបង្កើតឡើងក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
គ្រឹះស្ថាន ខេមា មានផលិតផលឥណទានជាច្រើនសម្រាប់គោលបំណងខុសៗគ្នា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ផលិតផលឥណទានរបស់គ្រឹះស្ថាន ខេមា រួមមាន៖ ឥណទានក្រុមធានា ឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច ឥណទានខ្នាតមធ្យម ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម ឥណទានកសិកម្ម ឥណទានអចលនទ្រព្យ ឥណទានរហ័ស ឥណទានយានយន្ត ឥណទានគ្មានទ្រព្យធានា ឥណទានប្រាក់បៀវត្ស និង ឥណទានបៃតង។
ដើម្បីស្វែងយល់លម្អិតអំពីផលិតផលឥណទាននីមួយៗ សូមចូលទៅកាន់តំណភ្ជាប់នៅលើឈ្មោះផលិតផលខាងលើ។
គ្រឹះស្ថាន ខេមា មានការិយាល័យសាខាចំនួន៧ នៅរាជធានី-ខេត្តចំនួន៤ រួមមាន៖
- ការិយាល័យប្រតិបត្តិការ រាជធានីភ្នំពេញ
- សាខាក្រុងតាខ្មៅ កណ្តាល
- សាខាស្រុកអង្គស្នួល កណ្តាល
- សាខាស្រុកស្អាង កណ្តាល
- សាខាខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ
- សាខាស្រុកគងពិសី ខេត្តកំពង់ស្ពឺ
- សាខាស្រុកកំពង់ត្រាច ខេត្តកំពត។
សម្រាប់អាសយដ្ឋាន លេខទូរស័ព្ទ និងផែនទីទៅកាន់ការិយាល័យសាខានីមួយៗ សូមចូលទៅកាន់តំណភ្ជាប់នៅលើឈ្មោះការិយាល័យសាខាខាងលើ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលឥណទាន និងព័ត៌មានផ្សេងៗរបស់គ្រឹះស្ថាន ខេមា សូមទាក់ទងមកកាន់៖
- ទូរស័ព្ទ៖ 0១៧ ៩០៧ ៥៥៥ / 098 907 555
- អ៉ីម៉ែល៖ info@camma.com.kh
- វ៉ិបសាយថ៍៖ www.camma.com.kh
- ហ្វេសប៊ុក៖ Camma Microfinance Limited
- តេឡេក្រាម៖ Camma Microfinance Limited
ការចុះឈ្មោះ/ចូលប្រើ
ដើម្បីចុះឈ្មោះក្នុងកម្មវិធីទូរស័ព្ទ CAMMA Mobile លោកអ្នកគ្រាន់តែបំពេញព័ត៌មានទៅតាមលក្ខខណ្ឌដែលបានបង្ហាញ រួចចុចបញ្ជូន។
ប្រសិនបើលោកអ្នកបានចុះឈ្មោះម្ដងរួចហើយ លោកអ្នកអាចចុចចូល ប្រើប្រាស់បានតែម្ដង ដោយមិនចាំបាច់ចុះឈ្មោះម្ដងទៀតទេ។
លោកអ្នកនឹងទទួលបានសារ (SMS) ក្នុងរយៈពេល ២នាទី។ ប្រសិនលោកអ្នកមិនទទួលបានសារក្នុងរយៈពេលរង់ចាំនេះ សូមចុចម្ដងទៀត ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន។
មិនអាចទេ! អតិថិជនម្នាក់បង្កើតគណនីបានតែមួយប៉ុណ្ណោះ។
លោកអ្នកនៅតែអាចប្រើកម្មវិធីទូរស័ព្ទ ខេមា ម៉ូបាល បានដោយដាក់បញ្ចូលគណនីចាស់ទៅក្នុងឧបករណ៍ថ្មី។
លោកអ្នកអាចប្ដូរប្រើប្រាស់លេខទូរស័ព្ទថ្មីបាន ដោយគ្រាន់តែបំពេញលេខទូរស័ព្ទថ្មី និងផ្ទៀងផ្ទាត់លេខកូដ OTP ជាការស្រេច។
ការផ្ទៀងផ្ទាត់អតិថិជន
លោកអ្នកដែលចង់ស្នើសុំឥណទានត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ និងមានប្រាក់ចំណូលទៀងទាត់គ្រប់គ្រាន់ក្នុងការសងឥណទានទាំងប្រាក់ដើម និងការប្រាក់ត្រឡប់មកវិញ។
លក្ខខណ្ឌតម្រូវក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថាន ខេមា មានដូចជា៖
- អាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ
- មានឬគ្មានទ្រព្យដាក់ធានា
- អតិថិជនទទួលការវាយតម្លៃលទ្ធភាពសងដោយជោគជ័យ
- មានឯកសារសម្គាល់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬច្បាប់ថតចម្លងឯកសារដែលមានសុពលភាពណាមួយ
- មានឯកសារបញ្ជាក់ប្រាក់ចំណូល៖ លិខិតបញ្ជាក់ប្រាក់ខែ ឬបង្កាន់ដៃបើកប្រាក់ ឬ របាយការណ៍ធនាគារបីខែចុងក្រោយបង្អស់ (សម្រាប់ឥណទានឌីជីថលគ្មានទ្រព្យធានា)
- មានអាសយដ្ឋានអចិន្ត្រៃយ៍ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ គ្រឹះស្ថាន ខេមា។
គ្រឹះស្ថាន ខេមា នឹងប្រើព័ត៌មាននៅក្នុងទូរស័ព្ទដៃរបស់អ្នក ដើម្បីជួយដំណើរការអនុម័តប្រាក់កម្ចីបានលឿន។ ព័ត៌មានរបស់អ្នកនឹងត្រូវបានការពារដោយបច្ចេកវិទ្យាសុវត្ថិភាពទំនើបរបស់យើង។ ព័ត៌មានរបស់អ្នកប្រើសម្រាប់តែគោលបំណងស្នើសុំឥណទានរបស់លោកអ្នកតែប៉ុណ្ណោះ។
យើងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីការពាររាល់ព័ត៌មានរបស់អ្នក។ ព័ត៌មាននៅក្នុងទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព ១០០% ហើយប្រើប្រាស់សម្រាប់តែគោលបំណងប្រាក់កម្ចីរបស់លោកអ្នកប៉ុណ្ណោះ។
ពាក្យស្នើសុំប្រាក់កម្ចី
ដើម្បីបង្កាបំណុលវ័ណ្ឌករបស់អតិថិជនគ្រឹះស្ថាន ខេមា បានកំណត់ការវាយតម្លៃលទ្ធភាពសងរបស់អ្នកច្បាស់លាស់ មុននឹងផ្ដល់កម្ចី។ ករណីគ្រឹះស្ថាន ខេមា សិក្សាឃើញថា លោកអ្នកមិនទាន់បំពេញគ្រប់លក្ខខណ្ឌដែលបានដាក់មក នោះពាក្យស្នើសុំឥណទានរបស់លោកអ្នកនឹងត្រូវបដិសេធ ឬតម្រូវឱ្យលោកអ្នកចូលដាក់សំណើម្ដងទៀតទៅតាមលក្ខខណ្ឌដែលបានកំណត់។
ទំហំប្រាក់កម្ចីកំណត់ទៅតាមលទ្ធភាពសង និងទ្រព្យដាក់ធានារបស់លោកអ្នក ក្នុងនោះផងដែរ គ្រឹះសា្ថន ខេមា ផ្ដល់កម្ចីចាប់ពី ២៥ដុល្លារ រហូតដល់ ៣០០.០០០ដុល្លារ។
អត្រាការប្រាក់គឺសិក្សាតាមជាក់ស្ដែង ទៅតាមទំហំឥណទាន និងតាមការចរចារបស់លោកអ្នក។
គឺមាន! ការគិតថ្លៃសេវាអាស្រ័យលើប្រភេទឥណទានរបស់អ្នក។
លោកអ្នកអាចស្នើសុំកម្ចីលើកទី២បាន បន្ទាប់ពីលោកអ្នកបានបង់សងកម្ចីចាស់គ្រប់ចំនួនទឹកប្រាក់ និងសងទាន់ពេលវេលា។
ការទទួលប្រាក់កម្ចី
អតិថិជនអាចចំណាយពេលប្រហែល ២ ទៅ ៣ ថ្ងៃនៃថ្ងៃធ្វើការ។
សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ ក្នុងករណីដែលលោកអ្នករង់ចាំលើសពី ៣ថ្ងៃ។
លោកអ្នកអាចបើកប្រាក់តាមមធ្យោបាយដូចខាងក្រោម៖
- អញ្ជើញមកបើកប្រាក់នៅការិយាល័យ-សាខា គ្រឹះស្ថាន ខេមា
- តាមការផ្ទេរប្រាក់ចូលគណនីធនាគាររបស់អតិថិជន
- តាមរយៈភ្នាក់ងារដែលជាដៃគូសហការរបស់ ខេមា ទូទាំងប្រទេស។
លោកអ្នកអាចដាក់ពាក្យស្នើសុំកម្ចីបាន បន្ទាប់មករង់ចាំក្រុមការងារគ្រឹះស្ថាន ខេមា ទាកក់ទងទៅវិញ។
ការសងប្រាក់កម្ចី
អតិថិជនរបស់គ្រឹះស្ថាន ខេមា អាចបង់ប្រាក់កម្ចីតាមរយៈ៖
- ការិយាល័យ សាខាគ្រឹះស្ថាន ខេមា
- ACLEDA Mobile និង ACLEDA Internet Banking
- ភ្នាក់ងារ ឬកម្មវិធីទូរស័ព្ទដៃគូគ្រឹះស្ថាន ខេមា ដូចជា៖ វីង អេអឹមខេ និងទ្រូម៉ាន់នី។
ពួកគាត់អាចសងប្រាក់ជំនួសអ្នកបាន។
ស្ថានភាពកម្ចីរបស់លោកអ្នកនឹងធ្វើការផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកបានសងប្រាក់ដោយជោគជ័យមកកាន់គណនី ខេមា។
សូមកុំបារម្ភ! លោកអ្នកអាចដកប្រាក់វិញគ្រប់ចំនួន តាមរយៈកម្មវិធីដែលមានសុវត្ថិភាព និងងាយស្រួលរបស់យើង។
កម្មវិធី ខេមា ម៉ូបាល នឹងបង្ហាញចំនួនទឹកប្រាក់កម្ចីដែលលោកអ្នកត្រូវបង់សងវិញ។ សូមអនុវត្តតាមការណែនាំរបស់យើង។
ជំនួយផ្សេងៗ
-
- ជួបជាមួយភ្នាក់ងារឥណទានរបស់ គ្រឹះស្ថាន ខេមា នៅក្នុងតំបន់របស់លោកអ្នក ឬអញ្ជើញទៅកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត
- ទំនាក់ទំនងផ្នែកសេវាអតិថិជនតាមទូរស័ព្ទ៖ 0១៧ ៩០៧ ៥៥៥ / 0៩៨ ៩០៧ ៥៥៥.
កំណត់សម្គាល់
គ្រឹះស្ថាន ខេមា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់ផ្នែកសេវាអតិថិជន៖ 0១៧ ៩០៧ ៥៥៥ / 0៩៨ ៩០៧ ៥៥៥.
របៀបប្រើប្រាស់ ខេមា ម៉ូបាល
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?
