របៀបស្នើកម្ចីទូទៅក្នុងកម្មវិធី CAMMA Mobile


ការណែនាំ
- ចូលទៅកាន់កម្មវិធី CAMMA Mobile
- ចុចលើប៊ូតុង “Loan request”
- ចុចលើប៊ូតុង “General Loans”
- ចុចលើផលិតផលឥណទានណាមួយ ដែលអ្នកចង់ស្នើ
- ចុចលើប៊ូតុង “Apply Now”
- ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន
- បំពេញព័ត៌មានស្នើកម្ចីដូចជា៖ រូបិយប័ណ្ណ ទំហំកម្ចី រយៈពេលកម្ចី គោលបំណងកម្ចី និងប្រាក់ចំណូលប្រចាំខែ។
- ចុច “Next” ដើម្បីបន្ត
- ចុចប៊ូតុង “Done” ជាការស្រេច។ បុគ្គលិកគ្រឹះស្ថាន ខេមា នឹងត្រួតពិនិត្យសំណើសុំឥណទានរបស់អ្នក និងទាក់ទងទៅអ្នកវិញក្នុងពេលឆាប់ៗ។
សំណួរអតិថិជនសួរញឹកញាប់ (FAQs)
ដើម្បីបង្កាបំណុលវ័ណ្ឌករបស់អតិថិជនគ្រឹះស្ថាន ខេមា បានកំណត់ការវាយតម្លៃលទ្ធភាពសងរបស់អ្នកច្បាស់លាស់ មុននឹងផ្ដល់កម្ចី។ ករណីគ្រឹះស្ថាន ខេមា សិក្សាឃើញថា លោកអ្នកមិនទាន់បំពេញគ្រប់លក្ខខណ្ឌដែលបានដាក់មក នោះពាក្យស្នើសុំឥណទានរបស់លោកអ្នកនឹងត្រូវបដិសេធ ឬតម្រូវឱ្យលោកអ្នកចូលដាក់សំណើម្ដងទៀតទៅតាមលក្ខខណ្ឌដែលបានកំណត់។
ទំហំប្រាក់កម្ចីកំណត់ទៅតាមលទ្ធភាពសង និងទ្រព្យដាក់ធានារបស់លោកអ្នក ក្នុងនោះផងដែរ គ្រឹះសា្ថន ខេមា ផ្ដល់កម្ចីចាប់ពី ២៥ដុល្លារ រហូតដល់ ៣០០.០០០ដុល្លារ។
អត្រាការប្រាក់គឺសិក្សាតាមជាក់ស្ដែង ទៅតាមទំហំឥណទាន និងតាមការចរចារបស់លោកអ្នក។
គឺមាន! ការគិតថ្លៃសេវាអាស្រ័យលើប្រភេទឥណទានរបស់អ្នក។
លោកអ្នកអាចស្នើសុំកម្ចីលើកទី២បាន បន្ទាប់ពីលោកអ្នកបានបង់សងកម្ចីចាស់គ្រប់ចំនួនទឹកប្រាក់ និងសងទាន់ពេលវេលា។
របៀបប្រើប្រាស់ ខេមា ម៉ូបាល
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?
