ទំព័រដើម > Mobile > របៀប​ដំឡើង​គណនី​ពេញ​លេញ​ក្នុង​កម្មវិធី CAMMA Mobile

របៀប​ដំឡើង​គណនី​ពេញ​លេញ​ក្នុង​កម្មវិធី CAMMA Mobile

ការ​ណែ​នាំ

  • ចូល​ទៅ​កាន់​កម្មវិធី CAMMA Mobile
  • ចុច​លើ​ប៊ូតុង “Profile”
  • ចុច​លើ​ប៊ូតុង “Upgrade account to full”
  • ចុច​លើ​ប៊ូតុង “Take a selfie” ដើម្បី​ថត​រូប
  • ចុច​ប៊ូតុង “Capture ID Card” ដើម្បី​ថត​រូប​អត្ត​សញ្ញាណ​បណ្ណ​របស់​អ្នក
  • ជ្រើស​រើស “New user” ប្រសិន​បើ​អ្នក​ជា​អតិថិជន​ថ្មី ឬ​ជ្រើស​រើស​ “Existing user” រួច​បំពេញ​លេខ​អតិថិជន (CU) ប្រសិន​បើ​អ្នក​ជា​អតិថិជន​ចាស់។
  • បំពេញ​ទី​កន្លែង​កំណើត និង​អាសយ​ដ្ឋាន​បច្ចុប្បន្ន
  • ចុច “Next” ដើម្បី​បន្ត
  • ចុច​លើ​ប៊ូតុង “Done” ជា​ការ​ស្រេច។

សំណួរ​អតិ​ថិ​ជន​សួរ​​ញឹក​ញាប់ (FAQs)

លោក​អ្នក​ដែល​ចង់​ស្នើ​សុំ​ឥណ​ទាន​ត្រូវ​តែ​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ រហូត​ដល់ ៦៥ឆ្នាំ និង​មាន​ប្រាក់​ចំណូល​ទៀង​ទាត់​គ្រប់​គ្រាន់​ក្នុង​ការ​សងឥណ​ទាន​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​ត្រឡប់​មក​វិញ។

លក្ខ​ខណ្ឌ​តម្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះ​ស្ថាន ខេមា មាន​ដូច​ជា៖

  • អាយុ​ចាប់​ពី ១៨ ដល់ ៦៥ ឆ្នាំ
  • មាន​ឬ​គ្មាន​ទ្រព្យ​ដាក់​ធានា
  • អតិ​ថិ​ជន​ទទួល​ការ​វាយ​តម្លៃ​លទ្ធ​ភាព​សង​ដោយ​ជោគ​ជ័យ
  • មាន​ឯក​សារ​សម្គាល់​អត្ត​សញ្ញាណ៖ អត្ត​សញ្ញាណ​ប័ណ្ណ សៀវ​ភៅ​គ្រួសារ សៀវ​ភៅ​ស្នាក់​នៅ ឬ​ច្បាប់​ថត​ចម្លង​ឯកសារ​ដែល​មាន​សុពល​ភាព​ណា​មួយ
  • មាន​ឯក​សារ​បញ្ជាក់​ប្រាក់​ចំណូល៖ លិខិត​បញ្ជាក់​ប្រាក់​ខែ ឬ​បង្កាន់​ដៃ​បើក​ប្រាក់ ឬ របាយ​ការណ៍​ធនាគារ​បី​ខែ​ចុង​ក្រោយ​បង្អស់ (សម្រាប់​ឥណ​ទាន​ឌីជី​ថល​គ្មាន​ទ្រព្យ​ធានា)
  • មាន​អាសយ​ដ្ឋាន​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​តំបន់​ប្រតិ​បត្តិ​ការ​របស់ គ្រឹះ​ស្ថាន ខេមា។

គ្រឹះ​ស្ថាន ខេមា នឹង​ប្រើ​ព័ត៌​មាន​នៅក្នុង​ទូរ​ស័ព្ទ​ដៃ​របស់​អ្នក ដើម្បី​ជួយ​ដំណើរ​ការ​អនុ​ម័ត​ប្រាក់​កម្ចី​បាន​លឿន។ ព័ត៌មាន​របស់​អ្នក​នឹង​ត្រូវ​បាន​ការពារ​ដោយ​បច្ចេក​វិទ្យា​សុវត្ថិ​ភាព​ទំនើប​របស់​យើង។ ព័ត៌​មាន​របស់​អ្នក​ប្រើ​សម្រាប់​តែ​គោល​បំណង​ស្នើ​សុំ​ឥណ​ទាន​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ។

យើង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ចុង​ក្រោយ ដើម្បី​ការ​ពារ​រាល់​ព័ត៌​មាន​របស់​​អ្នក។ ព័ត៌​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​មាន​សុវត្ថិ​ភាព ១០០% ហើយ​ប្រើ​ប្រាស់​សម្រាប់​តែគោល​បំណង​ប្រាក់​កម្ចី​របស់​លោក​អ្នក​ប៉ុណ្ណោះ។

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

0១៧ ៩០៧ ៥៥៥
0៩៨ ៩០៧ ៥៥៥

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

0៨៩ ៦៦៦ ០១៨
0៨១ ៨៥៥ ២២២

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?