ទំព័រដើម > Mobile > How to request unsecured loan on CAMMA Mobile

របៀប​ស្នើ​កម្ចី​គ្មាន​ទ្រព្យ​ធានា​ក្នុង CAMMA Mobile

ការ​ណែ​នាំ

  • ចូល​ទៅ​កាន់​កម្មវិធី CAMMA Mobile
  • ចុច​លើ​ប៊ូតុង “Loan request”
  • ចុច​លើ “Unsecured Loans”
  • ចុច​លើ​ប៊ូតុង “Apply Now”
  • បំពេញ​អាសយ​ដ្ឋាន និង​មុខ​តំណែង​ការងារ រួច​ចុច “Next”
  • ធីក​លើ “I confirm that the information provided is true and I accept the legal responsibility.” រួច​ចុច “Agree”
  • ចុច “Agree” លើ​ផ្ទាំង Credit Information Sharing ដើម្បី​យល់​ព្រម​ឱ្យ​គ្រឹះ​ស្ថាន ខេមា ត្រួត​ពិនិត្យ និង​ចែក​រំលែក​របាយ​ការណ៍​ឥណទាន
  • ត្រួត​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ផ្ទាល់​ខ្លួន
  • បំពេញ​ព័ត៌​មាន​បន្ថែ​ម​ដូច​ជា៖ ស្ថាន​ភាព​អាពាហ៍​ពិពាហ៍ កម្រិត​អប់រំ ឈ្មោះ​ស្វាមី-​ភរិយា និង​លេខ​ទូរស័ព្ទ​ស្វាមី-​ភរិយា
  • បំពេញ​ឈ្មោះ Profile Facebook និង​លេខ​ទូរស័ព្ទ Telegram។ រួច​ចុច “Next”
  • បំពេញ​ព័ត៌មាន​​ស្នើ​កម្ចី​ដូច​ជា៖ រូបិយ​ប័ណ្ណ ទំហំ​កម្ចី រយៈ​ពេល​​កម្ចី គោល​បំណង​កម្ចី និង​ប្រាក់​ចំណូល​ប្រចាំ​ខែ។
  • ចុច “Next” ដើម្បី​បន្ត
  • បំពេញ​ព័ត៌មាន​អំពី​ការងារ​ដូច​ជា៖ ប្រភព​ចំណូល ឈ្មោះ​ស្ថាប័ន មុខ​តំណែង រយៈ​ពេល​បម្រើ​ការ និង​ប្រាក់​បៀវត្ស​ចុង​ក្រោយ (គិត​ជា​ប្រាក់​ដុល្លារ)
  • បំពេញ​​ទី​កន្លែង​ការងារ៖ រាជធានី-​ខេត្ត ក្រុង-​ស្រុក-​ខណ្ឌ ឃុំ-​សង្កាត់ ភូមិ
  • បំពេញ​ព័ត៌មាន​មុខ​របរ​ដូច​ជា៖ ប្រភេទ​មុខ​របរ សកម្ម​ភាព​មុខ​របរ និង​ប្រាក់​ចំណូល​ប្រចាំ​ខែ
  • បំពេញ​ទីកន្លែង​ប្រកប​អាជីវកម្ម៖ រាជធានី-​ខេត្ត ក្រុង-​ស្រុក-​ខណ្ឌ ឃុំ-​សង្កាត់ ភូមិ
  • បំពេញ​ព័ត៌មាន​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​ដូច​ជា៖ បំណុល​សរុប​ជាមួយ​ភាគី​ដទៃ បំណុល​សរុប​ជា​មួយ​គ្រឹះ​ស្ថាន ខេមា ប្រាក់​កម្ចី​ដែល​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មួយ​ភាគី​ដទៃ និង​ប្រាក់​កម្ចី​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មួយ​គ្រឹះ​ស្ថាន ខេមា។ រួច​ចុច “Next”
  • បំពេញ​ព័ត៌មាន​កម្ចី​កំពុង​មាន​ជាមួយ​គ្រឹះ​ស្ថាន ខេមា ដូច​ជា៖ ការិយាល័យ-សាខា ដែល​អ្នក​បាន​ស្នើ វគ្គ​ឥណទាន ប្រវត្តិ​ឥណទាន និង​ចំនួន​ប្រាក់​កម្ចី​កំពុង​មាន​ជាមួយ​គ្រឹះ​ស្ថាន ខេមា
  • បំពេញ​ព័ត៌មាន​ដូច​ជា៖ រូបិយ​ប័ណ្ណ ទំហំ​កម្ចី រយៈ​ពេល​កម្ចី ជ្រើស​រើស​កាល​បរិច្ឆេទ​បង់​សង និង​ប្រភព​នៃ​សំណើ​កម្ចី
  • ដាក់​បញ្ចូល​រូបភាព៖ រូប​ភាព​អត្ត​សញ្ញាណបណ្ណ ឬ​លិខិត​ឆ្លង​ដែន (ខាង​មុខ និង​ក្រោយ) រូប​ថត​​សែល​ហ្វី​កាន់​អត្ត​សញ្ញាណ​បណ្ណ ឬ​លិខិត​ឆ្លង​ដែន រូប​ថត​អាគារ​កន្លែង​ធ្វើ​ការ ឬ​ប្រកប​អាជីវ​កម្ម រូប​ថត​សែល​ហ្វី​នៅ​កន្លែង​ធ្វើ​ការ ឬ​ប្រកប​អាជីវកម្ម រូប​ថត​​សែល​ហ្វី​​នៅ​កន្លែង​ស្នាក់​នៅ និង​ឯក​សារ​ពាក់​ព័ន្ធ​ដទៃ​ទៀត
  • ចុច​ប៊ូតុង “Done” ជា​ការ​ស្រេច។ បុគ្គ​លិក​គ្រឹះ​ស្ថាន ខេមា នឹង​ត្រួត​ពិនិត្យ​សំណើ​សុំ​ឥណទាន​របស់​អ្នក និង​ទាក់​ទង​ទៅ​អ្នក​វិញ​ក្នុង​ពេល​ឆាប់ៗ។

សំណួរ​អតិ​ថិ​ជន​សួរ​​ញឹក​ញាប់ (FAQs)

ដើម្បី​បង្កា​បំណុល​វ័ណ្ឌ​ក​របស់​អតិ​ថិ​ជន​គ្រឹះ​ស្ថាន ខេមា បាន​កំណត់​ការ​វាយ​តម្លៃ​លទ្ធ​ភាព​សង​របស់​អ្នក​ច្បាស់​លាស់ មុន​នឹង​ផ្ដល់​កម្ចី។ ករណី​គ្រឹះ​ស្ថាន ខេមា សិក្សា​ឃើញ​ថា លោក​អ្នក​មិន​ទាន់​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ដែល​បាន​ដាក់​មក នោះ​ពាក្យ​ស្នើ​សុំ​ឥណ​ទាន​របស់​លោក​អ្នក​នឹង​ត្រូវ​បដិ​សេធ ឬ​តម្រូវ​ឱ្យ​លោក​អ្នក​ចូល​ដាក់​សំណើ​ម្ដង​ទៀត​ទៅ​តាម​លក្ខ​ខណ្ឌដែល​បាន​កំណត់។

ទំហំ​ប្រាក់​កម្ចី​កំណត់​ទៅ​តាម​លទ្ធ​ភាព​សង និង​ទ្រព្យ​ដាក់​ធានា​របស់​លោក​អ្នក ក្នុង​នោះ​ផង​ដែរ គ្រឹះសា្ថន ខេមា ផ្ដល់​កម្ចី​ចាប់​ពី ២៥ដុល្លារ រហូត​ដល់ ៣០០.០០០​ដុល្លារ។

អត្រា​ការ​ប្រាក់​គឺ​សិក្សា​តាម​ជាក់​ស្ដែង ទៅ​តាម​ទំហំ​ឥណ​ទាន និង​តាមការ​ចរ​ចា​​របស់​លោក​អ្នក។

គឺ​មាន! ការ​គិត​ថ្លៃ​សេវា​អាស្រ័យ​លើ​ប្រភេទ​ឥណទាន​របស់​អ្នក។

លោក​អ្នក​អាច​ស្នើ​សុំ​កម្ចី​លើក​ទី​២បាន បន្ទាប់​ពី​លោក​អ្នក​បាន​បង់​សង​កម្ចី​ចាស់​គ្រប់​ចំនួន​ទឹក​ប្រាក់ និង​សង​ទាន់ពេល​​​វេលា។

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

0១៧ ៩០៧ ៥៥៥
0៩៨ ៩០៧ ៥៥៥

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

0៨៩ ៦៦៦ ០១៨
0៨១ ៨៥៥ ២២២

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?