ទំព័រដើម > Mobile > How to calculate loan on CAMMA Mobile

របៀប​គណនា​ប្រាក់​កម្ចី​ក្នុង​កម្មវិធី CAMMA Mobile

ការ​ណែ​នាំ

  • ចូល​ទៅ​កាន់​កម្មវិធី CAMMA Mobile
  • ចុច​លើ​ប៊ូតុង “Loan calculator”
  • ជ្រើស​រើស​របៀប​បង់​សង​ថេរ "Annuity" ឬ​ថយ “Declining”
  • វាយ​បញ្ចូល​ទំហំ​ឥណទាន រយៈ​ពេល និង​អត្រា​ការ​ប្រាក់​​ក្នុង​មួយ​ឆ្នាំ
  • រួច​ចុច​លើ​ប៊ូតុង “Calculate” ដើម្បី​គណនា។

សំណួរ​អតិ​ថិ​ជន​សួរ​​ញឹក​ញាប់ (FAQs)

ដើម្បី​បង្កា​បំណុល​វ័ណ្ឌ​ក​របស់​អតិ​ថិ​ជន​គ្រឹះ​ស្ថាន ខេមា បាន​កំណត់​ការ​វាយ​តម្លៃ​លទ្ធ​ភាព​សង​របស់​អ្នក​ច្បាស់​លាស់ មុន​នឹង​ផ្ដល់​កម្ចី។ ករណី​គ្រឹះ​ស្ថាន ខេមា សិក្សា​ឃើញ​ថា លោក​អ្នក​មិន​ទាន់​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ដែល​បាន​ដាក់​មក នោះ​ពាក្យ​ស្នើ​សុំ​ឥណ​ទាន​របស់​លោក​អ្នក​នឹង​ត្រូវ​បដិ​សេធ ឬ​តម្រូវ​ឱ្យ​លោក​អ្នក​ចូល​ដាក់​សំណើ​ម្ដង​ទៀត​ទៅ​តាម​លក្ខ​ខណ្ឌដែល​បាន​កំណត់។

ទំហំ​ប្រាក់​កម្ចី​កំណត់​ទៅ​តាម​លទ្ធ​ភាព​សង និង​ទ្រព្យ​ដាក់​ធានា​របស់​លោក​អ្នក ក្នុង​នោះ​ផង​ដែរ គ្រឹះសា្ថន ខេមា ផ្ដល់​កម្ចី​ចាប់​ពី ២៥ដុល្លារ រហូត​ដល់ ៣០០.០០០​ដុល្លារ។

អត្រា​ការ​ប្រាក់​គឺ​សិក្សា​តាម​ជាក់​ស្ដែង ទៅ​តាម​ទំហំ​ឥណ​ទាន និង​តាមការ​ចរ​ចា​​របស់​លោក​អ្នក។

គឺ​មាន! ការ​គិត​ថ្លៃ​សេវា​អាស្រ័យ​លើ​ប្រភេទ​ឥណទាន​របស់​អ្នក។

លោក​អ្នក​អាច​ស្នើ​សុំ​កម្ចី​លើក​ទី​២បាន បន្ទាប់​ពី​លោក​អ្នក​បាន​បង់​សង​កម្ចី​ចាស់​គ្រប់​ចំនួន​ទឹក​ប្រាក់ និង​សង​ទាន់ពេល​​​វេលា។

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

0១៧ ៩០៧ ៥៥៥
0៩៨ ៩០៧ ៥៥៥

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

0៨៩ ៦៦៦ ០១៨
0៨១ ៨៥៥ ២២២

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?