០៦ មីនា ២០២៦ – បុគ្គលិកគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានចូលរួមបរិច្ចាគឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាមសង្រ្គោះជីវិត» ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម។

កម្មវិធីផ្ដល់ឈាមនេះត្រូវបានរៀបចំឡើងនៅ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ក្នុងគោលបំណង រួមចំណែកបំពេញតម្រូវការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យនៃប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់វប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងសាធារណជនទូទៅ។
កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២មក។ ឆ្នាំនេះជាលើកទី៤ ហើយដែលបុគ្គលិកគ្រឹះស្ថាន ខេមា បានចូលរួមបរិច្ចាគឈាមក្នុងយុទ្ធនាការនេះ។ ការរួមចំណែកសង្គ្រោះជីវិត ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ គ្រឹះស្ថាន ខេមា ចំពោះសហគមន៍កម្ពុជា និងគុណតម្លៃរួមរបស់ពួកយើង៕
