របៀបចុះឈ្មោះប្រើប្រាស់កម្មវិធី CAMMA Mobile




ការណែនាំ
- ចូលទៅកាន់កម្មវិធី CAMMA Mobile
- ចុចលើប៊ូតុង “Sign in to get started”
- បញ្ចូលលេខទូរស័ព្ទរបស់អ្នក រួចចុចប៊ូតុង “Continue”
- បញ្ចូលលេខកូដបញ្ជាក់ (OTP) ដែលអ្នកទទួលបានតាមសារ SMS
- បង្កើតលេខសម្ងាត់ រួចវាយលេខសម្ងាត់ឡើងវិញ
- ចុចប៊ូតុង “Let’s start” ជាការស្រេច។
សំណួរអតិថិជនសួរញឹកញាប់ (FAQs)
ដើម្បីចុះឈ្មោះក្នុងកម្មវិធីទូរស័ព្ទ CAMMA Mobile លោកអ្នកគ្រាន់តែបំពេញព័ត៌មានទៅតាមលក្ខខណ្ឌដែលបានបង្ហាញ រួចចុចបញ្ជូន។
ប្រសិនបើលោកអ្នកបានចុះឈ្មោះម្ដងរួចហើយ លោកអ្នកអាចចុចចូល ប្រើប្រាស់បានតែម្ដង ដោយមិនចាំបាច់ចុះឈ្មោះម្ដងទៀតទេ។
លោកអ្នកនឹងទទួលបានសារ (SMS) ក្នុងរយៈពេល ២នាទី។ ប្រសិនលោកអ្នកមិនទទួលបានសារក្នុងរយៈពេលរង់ចាំនេះ សូមចុចម្ដងទៀត ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន។
មិនអាចទេ! អតិថិជនម្នាក់បង្កើតគណនីបានតែមួយប៉ុណ្ណោះ។
លោកអ្នកនៅតែអាចប្រើកម្មវិធីទូរស័ព្ទ ខេមា ម៉ូបាល បានដោយដាក់បញ្ចូលគណនីចាស់ទៅក្នុងឧបករណ៍ថ្មី។
លោកអ្នកអាចប្ដូរប្រើប្រាស់លេខទូរស័ព្ទថ្មីបាន ដោយគ្រាន់តែបំពេញលេខទូរស័ព្ទថ្មី និងផ្ទៀងផ្ទាត់លេខកូដ OTP ជាការស្រេច។
របៀបប្រើប្រាស់ ខេមា ម៉ូបាល
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?
