ទំព័រដើម > Mobile > ខេមា ម៉ូបាល

ខេមា ម៉ូបាល

ទទួល​យក​នូវ​បទ​ពិសោធ​ស្នើ​កម្ចី​តាម​អន​ឡាញ និង​គ្រប់​គ្រង​ការ​បង់​សង​ប្រាក់​កម្ចី​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ជាមួយ​កម្មវិធី ខេមា ម៉ូបាល។ មិន​ថា​លោក​អ្នក​ចង់​ស្នើ​កម្ចី​គ្មាន​ទ្រព្យ​ធានា ឬ​មាន​ទ្រព្យ​ធានា គ្រឹះ​ស្ថាន ខេមា ផ្ដល់​ជូន​នូវ​មធ្យោ​បាយ​ចាត់​ចែង​ហិរញ្ញ​វត្ថុ​ពី​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក។

មុខ​ងារ​សំខាន់ៗ

  • ស្នើ​កម្ចី​តាម​អន​ឡាញ
    ស្នើ​កម្ចី​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​តាម​កម្មវិធី​នេះ បាន​យ៉ាង​ងាយ​ស្រួល រហ័ស និង​ដោយ​គ្មាន​ទ្រព្យ​ធានា។ ទទួល​បាន​ការ​អនុម័ត​រហ័ស ដោយ​មិន​ចាំ​បាច់​អញ្ជើញ​មក​កាន់​ការិយាល័យ​ផ្ទាល់។ លើស​ពី​នេះ លោក​អ្នក​ក៏​អាច​ស្នើ​កម្ចី​មាន​ទ្រព្យ​ធានា​តាម​កម្មវិធី​នេះ​បាន​ផង​ដែរ។

  • តាម​ដាន​ព័ត៌មាន​ឥណ​ទាន
    មើល​តារាង​បង់​ប្រាក់ សម​តុល្យ​ឥណ​ទាន និង​កាល​បរិច្ឆេទ​បង់​សង​នៅ​កន្លែង​តែ​មួយ។ ទទួល​បាន​ព័ត៌មាន​ពេញ​លេញ និង​មិន​ខក​ខាន​ការ​បង់​សង។

  • បង់​សង​ប្រាក់​កម្ចី​តាម​អន​ឡាញ
    បង់​ប្រាក់​កម្ចី​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​នេះ តាម​រយៈ​មធ្យោ​បាយ​បង់​ប្រាក់​ច្រើន​ជម្រើស យ៉ាង​ងាយ​ស្រួល និង​មាន​សុវត្ថិ​ភាព។

  • ស្នើ​កម្ចី​បន្ថែម
    អតិថិជន​ដែល​បំពេញ​​​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់ អាច​ស្នើ​កម្ចី​បន្ថែម​បានយ៉ាង​ងាយ​ស្រួល ដោយ​មិន​ចាំ​បាច់​បំពេញ​ព័ត៌មាន​ទាំង​ស្រុង​ឡើង​វិញ។

ថ្លៃ​សេវា និង​ទំហំប្រតិបត្តិការ

ប្រតិបត្តិការទំហំ​ប្រតិបត្តិ​ការថ្លៃ​សេវា
សមតុល្យ​អតិបរមា​ក្នុង​គណនី​ ខេមា វ៉ល​ឡេតមិន​កំណត់
ទទួល​ប្រាក់​កម្ចី​ក្នុង​គណនី​វ៉ល​ឡេតមិន​កំណត់ឥត​គិត​ថ្លៃ
ទទួល​ប្រាក់​កម្ចី​ក្នុង​គណនី​ធនា​គារ​ដទៃ​តាម​រយៈ​បាគង៤៥.០០០ដុល្លារ ឬ​សម​មូល​ប្រាក់​រៀលឥត​គិត​ថ្លៃ
ផ្ទេរ​ប្រាក់​ពី ខេមា ​វ៉ល​ឡេត ទៅ​កាន់​គណនី​ធនាគារ​ដទៃ​តាម​ KHQR៥០០ដុល្លារ ឬ​សម​មូល​ប្រាក់​រៀលឥត​គិត​ថ្លៃ
បង់​ប្រាក់​កម្ចី​តាម​រយៈ​គណនី​វ៉ល​ឡេត ឬ KHQRមិន​កំណត់០​,២៥ដុល្លារ / ប្រតិបត្តិ​ការ
គណនី​អសកម្មឥត​គិត​ថ្លៃ
បិទ​គណនី ខេមា វ៉ល​ឡេតឥត​គិត​ថ្លៃ

របៀប​ប្រើ​ប្រាស់

  • ទាញ​យក​កម្មវិធី CAMMA Mobile ពី​ក្នុង App StoreGoogle Play
  • ចុះ​ឈ្មោះ រួច​ផ្ទៀង​ផ្ទាត់​លេខ​ទូរស័ព្ទ ដោយ​ប្រើ​ប្រាស់​លេខ​កូដ OTP។

សំណួរ​អតិ​ថិ​ជន​សួរ​​ញឹក​ញាប់ (FAQs)

អំពីគ្រឹះស្ថាន ខេមា

ខេមា គឺ​ជា​គ្រឹះ​ស្ថាន មីក្រូ​ហិរញ្ញ​វត្ថុ ផ្ដល់​កម្ចី​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម ក្នុង​គោល​បំណង​យក​ទៅ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ឬ​ពង្រីក​អាជីវ​កម្ម​ដែល​មាន​ស្រាប់ ឬ​បើក​អាជីវ​កម្ម​ថ្មី ដែល​បាន​ផ្ដួច​ផ្តើម​គំនិត​និង​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០០៨ ជា​ក្រុម​ហ៊ុន​ឯក​ជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ​មាន​ការ​ទទួល​ស្គាល់​ពី ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ដែល​ពាក់​ព័ន្ធ ហើយ​បង្កើត​ឡើង​ក្រោម​ច្បាប់​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

គ្រឹះ​ស្ថាន ខេមា មាន​ផលិត​ផល​ឥណ​ទាន​ជា​ច្រើន​សម្រាប់​គោល​បំណង​ខុសៗ​គ្នា ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិ​ថិ​ជន។ ផលិត​ផល​ឥណ​ទាន​របស់​គ្រឹះ​ស្ថាន ខេមា រួម​មាន៖ ឥណទាន​ក្រុម​ធានា ឥណ​ទាន​ខ្នាត​តូច​បំផុត ឥណ​ទាន​ខ្នាត​តូច ឥណ​ទាន​ខ្នាត​មធ្យម ឥណ​ទាន​សហ​គ្រាស​ខ្នាត​តូច​និង​មធ្យម ឥណ​ទាន​កសិ​កម្ម ឥណ​ទាន​អចលន​ទ្រព្យ ឥណ​ទាន​រហ័ស ឥណ​ទាន​យាន​យន្ត ឥណ​ទាន​គ្មាន​ទ្រព្យ​ធានា ឥណ​ទាន​ប្រាក់​បៀវត្ស និង ឥណ​ទាន​បៃ​តង។

ដើម្បី​ស្វែង​យល់​លម្អិត​អំ​ពី​ផលិត​ផល​ឥណ​ទាន​នី​មួយៗ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៅ​លើ​ឈ្មោះ​ផលិត​ផល​ខាង​លើ។

គ្រឹះ​ស្ថាន ខេមា មាន​ការិយា​ល័យ​សាខា​ចំនួន​៧ នៅ​រាជ​ធានី-​ខេត្តចំនួន​៤ រួម​មាន៖

សម្រាប់​អាសយ​ដ្ឋាន លេខ​ទូរស័ព្ទ និង​ផែន​ទី​ទៅ​កាន់​ការិយា​ល័យ​សាខា​នីមួយៗ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៅ​លើ​ឈ្មោះ​ការិយា​ល័យ​សាខា​ខាង​លើ។

សម្រាប់​ព័ត៌​មាន​បន្ថែម​អំ​ពី​ផលិត​ផល​ឥណទាន និង​ព័ត៌​មាន​ផ្សេងៗ​របស់​គ្រឹះ​ស្ថាន ខេមា សូម​ទាក់​ទង​មក​កាន់៖

ការ​ចុះ​ឈ្មោះ/ចូល​ប្រើ

ដើម្បី​ចុះ​ឈ្មោះ​ក្នុង​កម្ម​វិធី​ទូរ​ស័ព្ទ CAMMA Mobile លោក​អ្នក​គ្រាន់​តែ​បំពេញ​ព័ត៌​មាន​ទៅ​តាម​លក្ខ​ខណ្ឌ​ដែល​បាន​បង្ហាញ រួច​ចុច​បញ្ជូន។

ប្រសិន​បើ​លោក​អ្នក​បាន​ចុះ​ឈ្មោះ​ម្ដង​រួច​ហើយ លោក​អ្នក​អាច​ចុច​ចូល ​ប្រើ​ប្រាស់​បាន​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ចុះ​ឈ្មោះ​ម្ដង​ទៀត​ទេ។

លោក​អ្នក​នឹង​ទទួល​បាន​សារ (SMS) ក្នុង​រយៈ​ពេល ២​នាទី។ ប្រសិន​លោក​អ្នក​មិន​ទទួល​បាន​សារ​ក្នុង​រយៈ​ពេល​រង់​ចាំ​នេះ សូម​ចុច​ម្ដង​ទៀត ឬ​ទាក់​ទង​មក​កាន់​ផ្នែក​បម្រើ​សេវា​អតិ​ថិ​ជន។

មិន​អាច​ទេ! អតិ​ថិ​ជន​ម្នាក់​បង្កើត​គណនី​បាន​តែ​មួយ​ប៉ុណ្ណោះ។

លោក​អ្នក​នៅ​តែ​អាច​ប្រើ​កម្មវិធី​ទូរស័ព្ទ ខេមា ម៉ូបាល បាន​ដោយ​ដាក់​បញ្ចូល​គណនី​ចាស់​ទៅ​ក្នុង​ឧប​ករណ៍​ថ្មី។

លោក​អ្នក​អាច​ប្ដូរ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ​ថ្មី​បាន ដោយ​គ្រាន់​តែ​បំពេញ​លេខ​ទូរស័ព្ទ​ថ្មី និង​ផ្ទៀង​ផ្ទាត់​លេខ​កូដ OTP ជា​ការ​ស្រេច។

ការ​ផ្ទៀង​ផ្ទាត់​អតិថិជន

លោក​អ្នក​ដែល​ចង់​ស្នើ​សុំ​ឥណ​ទាន​ត្រូវ​តែ​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ រហូត​ដល់ ៦៥ឆ្នាំ និង​មាន​ប្រាក់​ចំណូល​ទៀង​ទាត់​គ្រប់​គ្រាន់​ក្នុង​ការ​សងឥណ​ទាន​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​ត្រឡប់​មក​វិញ។

លក្ខ​ខណ្ឌ​តម្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះ​ស្ថាន ខេមា មាន​ដូច​ជា៖

  • អាយុ​ចាប់​ពី ១៨ ដល់ ៦៥ ឆ្នាំ
  • មាន​ឬ​គ្មាន​ទ្រព្យ​ដាក់​ធានា
  • អតិ​ថិ​ជន​ទទួល​ការ​វាយ​តម្លៃ​លទ្ធ​ភាព​សង​ដោយ​ជោគ​ជ័យ
  • មាន​ឯក​សារ​សម្គាល់​អត្ត​សញ្ញាណ៖ អត្ត​សញ្ញាណ​ប័ណ្ណ សៀវ​ភៅ​គ្រួសារ សៀវ​ភៅ​ស្នាក់​នៅ ឬ​ច្បាប់​ថត​ចម្លង​ឯកសារ​ដែល​មាន​សុពល​ភាព​ណា​មួយ
  • មាន​ឯក​សារ​បញ្ជាក់​ប្រាក់​ចំណូល៖ លិខិត​បញ្ជាក់​ប្រាក់​ខែ ឬ​បង្កាន់​ដៃ​បើក​ប្រាក់ ឬ របាយ​ការណ៍​ធនាគារ​បី​ខែ​ចុង​ក្រោយ​បង្អស់ (សម្រាប់​ឥណ​ទាន​ឌីជី​ថល​គ្មាន​ទ្រព្យ​ធានា)
  • មាន​អាសយ​ដ្ឋាន​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​តំបន់​ប្រតិ​បត្តិ​ការ​របស់ គ្រឹះ​ស្ថាន ខេមា។

គ្រឹះ​ស្ថាន ខេមា នឹង​ប្រើ​ព័ត៌​មាន​នៅក្នុង​ទូរ​ស័ព្ទ​ដៃ​របស់​អ្នក ដើម្បី​ជួយ​ដំណើរ​ការ​អនុ​ម័ត​ប្រាក់​កម្ចី​បាន​លឿន។ ព័ត៌មាន​របស់​អ្នក​នឹង​ត្រូវ​បាន​ការពារ​ដោយ​បច្ចេក​វិទ្យា​សុវត្ថិ​ភាព​ទំនើប​របស់​យើង។ ព័ត៌​មាន​របស់​អ្នក​ប្រើ​សម្រាប់​តែ​គោល​បំណង​ស្នើ​សុំ​ឥណ​ទាន​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ។

យើង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ចុង​ក្រោយ ដើម្បី​ការ​ពារ​រាល់​ព័ត៌​មាន​របស់​​អ្នក។ ព័ត៌​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​មាន​សុវត្ថិ​ភាព ១០០% ហើយ​ប្រើ​ប្រាស់​សម្រាប់​តែគោល​បំណង​ប្រាក់​កម្ចី​របស់​លោក​អ្នក​ប៉ុណ្ណោះ។

ពាក្យ​ស្នើ​សុំ​ប្រាក់​កម្ចី

ដើម្បី​បង្កា​បំណុល​វ័ណ្ឌ​ក​របស់​អតិ​ថិ​ជន​គ្រឹះ​ស្ថាន ខេមា បាន​កំណត់​ការ​វាយ​តម្លៃ​លទ្ធ​ភាព​សង​របស់​អ្នក​ច្បាស់​លាស់ មុន​នឹង​ផ្ដល់​កម្ចី។ ករណី​គ្រឹះ​ស្ថាន ខេមា សិក្សា​ឃើញ​ថា លោក​អ្នក​មិន​ទាន់​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ដែល​បាន​ដាក់​មក នោះ​ពាក្យ​ស្នើ​សុំ​ឥណ​ទាន​របស់​លោក​អ្នក​នឹង​ត្រូវ​បដិ​សេធ ឬ​តម្រូវ​ឱ្យ​លោក​អ្នក​ចូល​ដាក់​សំណើ​ម្ដង​ទៀត​ទៅ​តាម​លក្ខ​ខណ្ឌដែល​បាន​កំណត់។

ទំហំ​ប្រាក់​កម្ចី​កំណត់​ទៅ​តាម​លទ្ធ​ភាព​សង និង​ទ្រព្យ​ដាក់​ធានា​របស់​លោក​អ្នក ក្នុង​នោះ​ផង​ដែរ គ្រឹះសា្ថន ខេមា ផ្ដល់​កម្ចី​ចាប់​ពី ២៥ដុល្លារ រហូត​ដល់ ៣០០.០០០​ដុល្លារ។

អត្រា​ការ​ប្រាក់​គឺ​សិក្សា​តាម​ជាក់​ស្ដែង ទៅ​តាម​ទំហំ​ឥណ​ទាន និង​តាមការ​ចរ​ចា​​របស់​លោក​អ្នក។

គឺ​មាន! ការ​គិត​ថ្លៃ​សេវា​អាស្រ័យ​លើ​ប្រភេទ​ឥណទាន​របស់​អ្នក។

លោក​អ្នក​អាច​ស្នើ​សុំ​កម្ចី​លើក​ទី​២បាន បន្ទាប់​ពី​លោក​អ្នក​បាន​បង់​សង​កម្ចី​ចាស់​គ្រប់​ចំនួន​ទឹក​ប្រាក់ និង​សង​ទាន់ពេល​​​វេលា។

ការ​ទទួល​ប្រាក់​កម្ចី

អតិ​ថិ​ជន​អាច​ចំណាយ​ពេល​ប្រហែល ២ ទៅ ៣ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។

សូម​ទាក់​ទង​មក​ផ្នែក​បម្រើ​សេវា​អតិ​ថិ​ជន​របស់​យើង​ខ្ញុំ ក្នុង​ករណី​ដែល​លោក​​អ្នក​​រង់​ចាំ​លើស​ពី ៣ថ្ងៃ។

លោក​អ្នក​អាច​បើក​ប្រាក់​តាម​មធ្យោ​បាយ​ដូច​ខាង​ក្រោម៖

  • អញ្ជើញ​មក​បើក​ប្រាក់​នៅ​ការិយាល័យ-សាខា គ្រឹះ​ស្ថាន ខេមា
  • តាម​ការ​ផ្ទេរ​ប្រាក់​ចូល​គណនី​ធនាគារ​របស់​អតិ​ថិ​ជន
  • តាម​រយៈ​ភ្នាក់​ងារ​ដែល​ជា​ដៃ​គូ​សហ​ការ​របស់ ខេមា ទូ​ទាំង​ប្រទេស។

លោក​អ្នក​អាច​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​បាន បន្ទាប់​មក​រង់​ចាំ​ក្រុម​ការ​ងារ​គ្រឹះ​ស្ថាន ខេមា ទាកក់​ទង​ទៅ​វិញ។

ការ​សង​ប្រាក់​កម្ចី

អតិ​ថិ​ជន​របស់​គ្រឹះ​ស្ថាន ខេមា អាច​បង់​ប្រាក់​កម្ចី​តាម​រយៈ៖

  • ការិយាល័យ សាខា​គ្រឹះ​ស្ថាន ខេមា
  • ACLEDA Mobile និង ACLEDA Internet Banking
  • ភ្នាក់​ងារ ឬ​កម្មវិធី​ទូរស័ព្ទ​ដៃគូ​គ្រឹះ​ស្ថាន ខេមា ដូច​ជា៖ វីង អេ​អឹម​ខេ និង​ទ្រូ​ម៉ាន់​នី។

ស្ថាន​ភាព​កម្ចី​របស់​លោក​អ្នក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​លោក​អ្នក​បាន​សង​ប្រាក់​ដោយ​ជោគជ័យ​មក​កាន់​គណនី ខេមា។

សូម​កុំ​បារម្ភ! លោក​អ្នក​អាច​ដក​ប្រាក់​វិញ​គ្រប់​ចំនួន តាម​រយៈ​កម្ម​វិធី​ដែល​​មាន​សុវត្ថិ​ភាព និង​ងាយ​ស្រួល​របស់​យើង។

កម្មវិធី ខេមា ម៉ូបាល នឹង​បង្ហាញ​ចំនួន​ទឹក​ប្រាក់​កម្ចី​ដែល​លោក​អ្នក​ត្រូវ​បង់​សង​វិញ។ សូម​អនុវត្ត​តាម​ការណែនាំ​របស់​យើង។

ជំនួយ​ផ្សេងៗ

កំណត់​សម្គាល់

គ្រឹះ​ស្ថាន ខេមា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​នា​នា​ ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ជា​មុន។​ សម្រាប់​ព័ត៌​មាន​លម្អិត​ សូម​អញ្ជើញ​មក​កាន់ សាខា​គ្រឹះ​ស្ថាន ខេមា ដែល​នៅ​ជិត​លោក​អ្នកបំផុត ឬ​ទូរស័ព្ទ​មក​កាន់​ផ្នែក​សេវា​អតិថិ​ជន៖ 0១៧ ៩០៧ ៥៥៥ / 0៩៨ ៩០៧ ៥៥៥.

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

0១៧ ៩០៧ ៥៥៥
0៩៨ ៩០៧ ៥៥៥

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

0៨៩ ៦៦៦ ០១៨
0៨១ ៨៥៥ ២២២

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?