សវនករផ្ទៃក្នុងជាន់ខ្ពស់
តម្រូវការជ្រើសរើស៖ ១នាក់
ទីតាំងការងារ៖ ការិយាល័យកណ្តាល
ទំនួលខុសត្រូវ
- ចូលរួមត្រួតពិនិត្យ និងគ្រប់គ្រងផែនការសវនកម្មប្រចាំឆ្នាំ ក្រោមទំនួលខុសត្រូវរបស់ខ្លួនដើម្បីធានាថា គោលការណ៍ និង បទបញ្ញាត្តិដែលបានបង្កើតឡើង មានដំណើរការរលូន ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព។
- គាំទ្រ/បង្វឹក និងត្រួតពិនិត្យការអនុវត្តការងារជាមួយសមាជិកក្រុមការងារ ដើម្បីធានាថាដំណើរការត្រូវបានអនុវត្តស្របតាមគោលការណ៍ និងនីតិវិធីនៃកម្មវិធីសវនកម្មផ្ទៃក្នុង។
- ធានាថា កម្មវិធីសវនកម្ម/ឯកសារការងារ និងឯកសារគាំទ្រផ្សេងទៀតមានព័ត៌មានពេញលេញ និងទុកដាក់តាមបានត្រឹមត្រូវ ទាន់ពេលវេលា ក្រោយពីបញ្ចប់បេសកកម្មនៃការធ្វើសវនកម្ម។
- លើកទឹកចិត្តក្រុមការងារតាមរយៈការណែនាំ ផ្តល់អានុសាសន៍កែតម្រូវគ្នា ដើម្បីជួយជម្រុញប្រសិទ្ធភាពការងារឲ្យកាន់ តែប្រសើរឡើង។
- តាមដានសកម្មភាពផ្សេងៗទៅលើបញ្ហាជាក់លាក់ណាមួយ ដោយយោងតាមរយៈពេលដែលបានព្រមព្រៀងជាមួយថ្នាក់គ្រប់គ្រងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ចូលរួមត្រួតពិនិត្យការអនុវត្តគោលការណ៍ នីតិវិធី បទបញ្ញាត្តិតាមសាខានីមួយៗជាមួយប្រព័ន្ធគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុង ដើម្បីធានាថាបានអនុលោមតាមត្រឹមត្រូវ និងមានប្រសិទ្ធភាព។
- ចូលរួមក្នុងការបង្កើតគំនិតវិជ្ជមានតាមនាយកដ្ឋាននីមួយៗ ការសហការក្រុមការងារល្អ និងបរិយាកាសក្នុងការអនុវត្តន៍ការងារល្អ។
- ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារនៃបុគ្គលិកសវនករផ្ទៃក្នុងផ្សេងទៀត ដើម្បីធានាការអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
- ប្រជុំពិភាក្សាជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិកដែលពាក់ព័ន្ធស្តីពីហានិភ័យដែលបានកំណត់អត្តសញ្ញាណ បន្ទាប់ពីធ្វើសវនកម្មរួច។
- វិភាគហានិភ័យដែលនឹងកើតឡើងក្នុងរង្វង់ការងារ និងផ្តល់ជាការណែនាំក្នុងការកែលម្អសកម្មភាពប្រតិបត្តិការងារ ដើម្បីទប់ស្កាត់ហានិភ័យ ដែលអាចកើតមានឡើងនៅពេលក្រោយ ។
- ចូលរួមការដឹកនាំកិច្ចការសវនកម្មផ្ទៃក្នុងគ្រប់កម្រិតទាំងអស់នៃការិយាល័យកណ្តាល និងសាខានីមួយៗរបស់គ្រឹះស្ថាន ដើម្បីគាំទ្រដល់ប្រធានផ្នែកសវនកម្មផ្ទៃក្នុង និងនាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង សម្រាប់ការកំណត់អត្តសញ្ញាណនៃហានិភ័យ ។
- ចូលរួមសិក្សា ស្រាវជ្រាវ អំពីគោលការណ៍ នីតិវិធី សវនកម្មផ្ទៃក្នុង ដើម្បីធ្វើបច្ចុបន្នភាព និងកែសម្រួលនូវយុទ្ធសាស្ត្រ ដែលមិនពេញលេញ ដើម្បីឲ្យការងារសវនកម្មផ្ទៃក្នុងមានប្រសិទ្ធភាពខ្ពស់ ។
- អនុវត្តការងារផ្សេងៗតាមការចាត់តាំងរបស់នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ចូលរួមវាយតម្លៃការអនុវត្តរបស់សវនករ មានវគ្គបណ្តុះបណ្តាលលើការងារ និងប្រឹក្សាយោបល់ជាមួយសវនករ ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការអភិវឌ្ឍ។
- រៀបចំ និងចូលរួមត្រួតពិនិត្យឡើងវិញទៅលើរបាយការណ៍សវនកម្មដែលបង្ហាញពីលទ្ធផល និងអានុសាសន៍ មុនពេលដាក់ ស្នើទៅកាន់នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ធ្វើរបាយការណ៍អនុវត្តការងារ ជូនប្រធានផ្នែកសវនកម្មផ្ទៃក្នុង ឬនាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- អភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ និងចូលរួមវគ្គបណ្តុះបណ្តាលជាប្រចាំ ដែលគ្រឹះស្ថានបានបើកវគ្គខ្លីៗ។
តម្រូវការ
- បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងជំនាញពាក់ព័ន្ធផ្សេងទៀត។
- បទពិសោធន៍ពី ១ឆ្នាំឡើងទៅ ក្នុងជំនាញសវនកម្មផ្ទៃក្នុង ជាពិសេសជំនាញក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ ឬធនាគារ ឬការគ្រប់គ្រងហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធផ្សេងទៀត។
- ក្រុមការងារដ៏ល្អ និងមានក្រមសីលធម៌ល្អសម្រាប់សវនករ។
- យល់ដឹងអំពីការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងក្នុងដំណើរការ និងការវិភាគហានិភ័យ។
- យល់ដឹងឲ្យបានច្បាស់ពីច្បាប់ និងបទបញ្ញាត្តិ ដូចជាច្បាប់ពន្ធដារ ប្រកាសNBC និងច្បាប់ការងារ។
- យល់ដឹងពីការទាញយករបាយការណ៍សវនកម្ម និងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការងារ។
- ស្គាល់ច្បាស់អំពីនីតិវិធីគណនេយ្យ និងសវនកម្មទូទៅ។
- យល់ច្បាស់ពីការវិភាគទិន្នន័យបានយ៉ាងល្អ។
- ការផ្តួចផ្តើមគំនិត និងសមត្ថភាពក្នុងការគ្រប់គ្រងការងារតាមថ្ងៃកំណត់។
- ជំនាញក្នុងការសរសេររបាយការណ៍។
- ជំនាញក្នុងការធ្វើបទបង្ហាញ លទ្ធផលតម្រង់ទិស ជំនាញក្នុងការវិភាគ ក៏ដូចជាជំនាញក្នុងការរាយការណ៍។
- សមត្ថភាពក្នុងការសរសេរ និងនិយាយភាសាខ្មែរ ភាសារអង់គ្លេសបានល្អប្រសើរ។
- មានជំនាញវាយតម្លៃ បង្វឹកបណ្តុះបណ្តាល កសាងសមត្ថភាព និងការអភិវឌ្ឍន៍បុគ្គលិក។
- ជំនាញវិភាគ ព្យាករណ៍ ស្រាវស្រាវ និងច្នៃប្រឌិតពាក់ព័ន្ធលើការងារថ្មីៗ។
- ជំនាញលើការត្រួតពិនិត្យ និងបូកសរុបលើលទ្ធផលរបាយការណ៍។
- មានភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ល្អ សុជីវធម៌ខ្ពស់។
- ជំនាញទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់។
- ជំនាញវិភាគ ព្យាករណ៍ហានិភ័យ ស្រាវជ្រាវ ច្នៃប្រឌិតពាក់ព័ន្ធការងារ និងគ្រប់គ្រងហានិភ័យ ។
- លើកទឹកចិត្តបុគ្គលិកក្រោមបង្គាប់ក្នុងការធ្វើការងារឆ្ពោះទៅរកសមិទ្ធិផលនៃផែនការ តាមរយៈការបង្ហាត់បង្ហាញផ្លូវ និងយុទ្ធសាស្រ្តប្រតិបត្តិការ។
- មានសមត្ថភាពក្នុងការសម្រេច និងដោះស្រាយបញ្ហាឲ្យទទួលបានលទ្ធផលល្អ។
- ជំនាញដឹកនាំ គ្រប់គ្រង ចាត់ចែង និងបែងចែកការងារទៅតាមតួនាទីភារកិច្ច មិនឲ្យរាំងស្ទះដល់ការងារអនុវត្តការងារប្រចាំថ្ងៃ។
- ជំនាញជម្រុញចិត្ត ប្រាស្រ័យទាក់ទង ចរចា រវាងបុគ្គលិកខាងក្នុង និងខាងក្រៅ។
- ផ្តល់អនុសាសន៍ល្អៗដល់បុគ្គលិកដែលស្ថិតនៅក្រោមការគ្រប់គ្រង ដឹកនាំរបស់ខ្លួន។
- ជំនាញក្នុងការចូលរួមសហការគ្នាជាក្រុមទាំងនៅក្នុងនាយកដ្ឋានសមី និងនាយកដ្ឋានផ្សេងៗ។
- យល់ពីទស្សនៈវិស័យ បេសកម្ម គុណតម្លៃស្នូលរបស់គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
- យកចិត្តទុកដាក់ ប្រឹងប្រែង និងចេះទទួលខុសត្រូវការងារខ្ពស់។
- ប្រកាន់ភ្ជាប់នូវសុចរិតភាព មិនចេះពុករលួយ និងស្មោះត្រង់ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច។
- ការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ។
- តស៊ូ អំណត់ អត់ធ្មត់ និងការងារ អាចធ្វើការងារបានទោះបីស្ថិតនៅក្រោមសម្ពាធការងារផ្សេងៗ។
- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច។
- ឆន្ទៈក្នុងការអនុវត្តការងារក្រៅការិយាល័យការងារ និងតាមបណ្តាខេត្ត។
របៀបដាក់ពាក្យ
- ដាក់បញ្ចូលប្រវត្តិរូបសង្ខេប និងលិខិតអមតាមរយៈតំណភ្ជាប់នេះ
- ឬផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមទៅកាន់៖ recruitment@camma.com.kh ឬតេលេក្រាម៖ https://t.me/sophanHR
- ឬដាក់ប្រវត្តិរូបសង្ខេប និងលិខិតអមនៅ ការិយាល័យ-សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ៣០ មិថុនា ២០២៥