ប្រធានក្រុមផ្នែកលក់ឥណទានឌីជីថល(កម្ចីគ្មានទ្រព្យធានា&កម្ចីយានយន្ត)
តម្រូវការជ្រើសរើស៖ ៣ នាក់
ទីតាំងការងារ៖ សាខាកំពង់ស្ពឺ សាខាអង្គស្នួល សាខាតាខ្មៅ
ទំនួលខុសត្រូវ
- រៀបចំ និងបង្កើតឲ្យមានប្រព័ន្ធដំណើរការការងារមួយ ដែលមានប្រសិទ្ធិខ្ពស់ក្នុងប្រតិបត្តិការអាជីវកម្មក្រោមការដឹកនាំរបស់ខ្លួន
- រៀបចំ និងបង្កើតផែនការ ក្នុងស្វែងរក ដៃសហការ ដើម្បីជម្រុញការលក់, ធ្វើការផ្សព្វផ្សាយពីសេវាកម្ម និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗក្នុងសហការលើដំណើរការគាំទ្រប្រតិប្តិការអាជីវម្មឲ្យរលូន
- រៀបចំផែនការ ការបណ្តុះបណ្ដាល ឬ ធ្វើការបង្វឹកដល់ក្រុមការងារ ដើម្បីធានាឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងបំពេញការងារ
- ដាក់ចេញយុទ្ធសាស្រ្តការការលក់ និងការស្វែងរកបណ្ដាញក្នុងការចែកចាយលក់ ព្រមទាំងការគ្រប់គ្រងឥណទាន និងការកំណត់KPIរបស់ក្រុមការងារ
- គ្រប់គ្រង និងដោះស្រាយ PAR (ឥណទានគ្មានទ្រព្យធានា,ឥណទានយានយន្ត) ឲ្យមានភាពល្អប្រសើរ
- ផ្សព្វផ្សាយចែកចាយផលិតផលសេវាកម្មឥណទាន(គ្មានព្រទ្យធានា និងកម្ចីយានយន្ត) និងផលិផលសេវាកម្មផ្សេងៗរបស់គ្រឹះស្ថាន
- ស្វែងរកការសហការពី ហាងម៉ូតូ,ឡាន, កង់បី ឬ ហាងផ្សេងៗ ក្នុងការចែកចាយលក់ពីសេវាកម្មឥណទាន(កម្ចីគ្មានព្រទ្យធានា និងកម្ចីយានយន្ត)
- ធានាលើការអនុវត្តន៍លើគោលការណ៍ និងនិតិវិធីឥណទាន(គ្មានព្រទ្យធានា កម្ចីយានយន្ត )ឲ្យបានត្រឹមត្រូវ
- ផ្តល់ការប្រឹក្សាលើឥណទានគ្មានទ្រព្យធានា និងយានយន្ត ព្រមទាំងការរៀបចំសំណើ និងសិក្សារសំណើឥណទានគ្មានទ្រព្យធានា និងយានយន្ត
- ចុះសិក្សា និងវាយតម្លៃលើសំណើឥណទាន គ្មានទ្រព្យធានា ឬយានយន្តដល់ទីតាំង លំនៅដ្ឋាន ឬ ទីតាំងមុខរបរ
- សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដំណើការឥណទាន(គ្មានព្រទ្យធានា ឬ យានយន្ត )ឲ្យបានល្អ និងធានាការផ្តល់សេវាកម្មល្អប្រសើរដល់អតិថិជន
- ត្រួតពិនិត្យតាមដានគុណភាពឥណទានរបស់ក្រុម និងចុះទៅជួយដោះស្រាយឥណទានដែលមានហានិភ័យឲ្យបានទាន់ពេល
- រៀបចំនិងធ្វើរបាយការណ៍ជាប្រចាំសប្តាហ៍/ខែ ចំពោះលទ្ធផលលក់ និងការគ្រប់គ្រងគុណភាពឥណទានរបស់ក្រុម
- ត្រួតពិនិត្យតាមដាន និងវាយតម្លៃពីសកម្មភាពក្រុមការងារជាប្រចាំ ដើម្បីធានាពីឲ្យមានប្រសិទ្ធិផលការងារខ្ពស់
- បណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកក្រោមឱវាទដើម្បីបង្កើនសមត្ថភាពការងារ
- ការងារផ្សេងៗក្រោមការចាត់តាំង និងណែនាំអ្នកថ្នាកដឹកនាំ
- ចូលរួមវគ្គបណ្តុះបណ្តាលដែលកំណត់ដោយប្រធានគ្រប់គ្រងផ្ទាល់/ស្ថាប័ន ដើម្បីអភិវឌ្ឍន៍ខ្លួនឯងជាប់ជាប្រចាំ ស្របតាមតម្រូវការរបស់គ្រឹះស្ថាន
- ផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកក្រោមបង្គាប់ដើម្បីបង្កើនសមត្ថភាព និងជំនាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
តម្រូវការ
- មានបរិញ្ញាបត្រផ្នែកធនាគារ ឬ ហិរញ្ញវត្ថុ ឬ ជំនាញដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារក្នុង វិស័យធនាគារ ឬ មីក្រូហិរញ្ញវត្ថុយ៉ាងតិចពី ២ឆ្នាំឡើង
- ធ្លាប់មានបទពិសោធ៍គ្រប់គ្រង និងដឹកនាំក្រុម
- ចំណេះដឹង អំពីសេវាឥណទាន ជាពិសេសលើផលិតផលសេវាកម្ចីគ្មានទ្រព្យធានា និងកម្ចីយានយន្ត ព្រមទាំងកម្រិតហានិភ័យឥណទាន
- ការវិភាគហិរញ្ញវត្ថុ និងវាយតម្លៃហនិភ័យអតិថិជន
- ការប្រើប្រាស់ប្រព័ន្ធ Core Banking/LOS
- ការប្រើប្រាស់ កុំព្យូទ័រ (Word Excel and Power Point)
- ច្បាប់ និងបទបញ្ជាផ្សេងៗលើផ្នែកឥណទាន
- ជំនាញប្រាស្រ័យទំនាក់ទំនង និងការលក់
- ការចរចារ និងថែរក្សារលើការទំនាក់ទំនង
- ការដោះស្រាយបញ្ហា
- ការដឹកនាំ និងការធ្វើការងារជាក្រុម
- ការអភិវឌ្ឍន៍ខ្លួន
- មានឆន្ទៈក្នុងការបំពេញការងារតាមការិយាល័យសាខាផ្សេងៗ កំណត់ដោយគ្រឹះស្ថាន
- មានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ចំពោះមុខងារ និងតួនាទីរបស់ខ្លួន
- គោរពតាមនីតិវិធីនិងគោលនយោបាយរបស់គ្រឹះស្ថាន និងអាចធ្វើការក្រោមសម្ពាធបាន
- ចូលរួមសហការ គាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មិត្តរួមការងារ
- អនុវត្តការងារប្រកបដោយក្រមសីលធម៌ល្អ វិជ្ជាជីវៈខ្ពស់ សុជីវធម៌ អំណត់អត់ធ្មត់ និងតស៊ូក្នុងការអភិវឌ្ឍន៍គ្រឹះស្ថាន
របៀបដាក់ពាក្យ
- ដាក់បញ្ចូលប្រវត្តិរូបសង្ខេប និងលិខិតអមតាមរយៈតំណភ្ជាប់នេះ
- ឬផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមទៅកាន់៖ recruitment@camma.com.kh ឬតេលេក្រាម៖ https://t.me/sophanHR
- ឬដាក់ប្រវត្តិរូបសង្ខេប និងលិខិតអមនៅ ការិយាល័យ-សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ៣១ មីនា ២០២៦

