លោកស្រី ឌិត នីតា

អគ្គនាយិកា
nita

លោកស្រី ឌិត នីតា កើតនៅក្នុងខែឧសភា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

លោកស្រី ​បានបញ្ចាប់ថ្នាក់​អនុបណ្ឌិត ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ពី​សាកល​វិទ្យា​ល័​យ Charles Australian ​។ លោកស្រី ​គឺ​ជា​សហស្ថាបនិក​ ដែល​បង្កើត​ ខេមា នៅខែកក្កដា ឆ្នាំ២០១០ ។ ក្នុងនាមលោកស្រី ជាអគ្គនាយិកា លោកស្រី ទទួល ខុសត្រូវលើ៖

  1. ដឹកនាំ និងអនុវត្តតាមគោលការណ៍ នីតិវិធី សេចក្តីសម្រេចណែនាំទាំងឡាយណា ដែលទាក់ទងនឹងការងារ ក្នុងរង្វង់តួនាទីឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
  2. រៀបចំផែនការយុទ្ធសាស្រ្ត និងចាត់ចែងដឹកនាំការងារក្នុងគ្រឹះស្ថានខេមា រូមមាន៖​ កិច្ចការរដ្ឋបាល និងធនធានមនុស្ស, កិច្ចការឥណទាន, កិច្ចការគ្រប់គ្រងសាច់ប្រាក់, កិច្ចការគណនេយ្យ និងហិរញ្ញវត្ថុ, និងកិច្ចការបច្ចេកទេសព័ត៌មានវិទ្យា
  3. គ្រប់គ្រងដឹកនាំអនុវត្តផែនការ ដោយត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារ និងដោះស្រាយកែលម្អរាល់បញ្ហា ក្នុងរង្វង់តួនាទី ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

លោក ខូ​វ ​សូវៀត

អគ្គនាយករង

សូវៀត

លោក ខូ​វ សូវៀត​ ​​កើត​នៅ​ខែ​មករា ​ឆ្នាំ១៩៨០ នៅ​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា ​។ លោក​បាន​បានបញ្ចប់ថ្នាក់​អនុបណ្ឌិត ជ្នែក​ហិរញ្ញវត្ថុ ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ។ លោកបានចូលបម្រើការនៅគ្រឹះស្ថាន​ ខេមា ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១១ ។ ក្នុង​នាមលោក​ជា​អគ្គនាយករង ​លោក​​ទទួល​ខុស​ត្រូវ​លើ៖

  1. រៀបចំ​យុទ្ធ​សា​ស្រ្ត​ និង​ទទួល​ខុស​ត្រូវ​លើ​ប្រតិ​ប​ត្ដិ​ការឲ្យ​ទទួល​បាន​ជោគជ័យ
  2. រៀបចំ​អនុសាសន៍ ​ដើម្បី​កែ​លម្អ​រលើនីតិវិធី​ប្រតិបត្តិការ
  3. ត្រួតពិនិត្យប្រតិបត្តិការការងារ និងស្វែងរកផ្លូវ ដើម្បីឲ្យប្រតិបត្តិការប្រសើរឡើង
  4. ដឹកនាំការងារប្រតិបត្តិការទាំងការរៀបចំផែនការ និងការត្រួតពិនិត្យ
  5. ចូលរួម​ធ្វើ​ផែនការ​ថវិកា​ប្រចាំ​ឆ្នាំ​

លោក អ៊ីវ សំណាង

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​ធនធានមនុស្ស

លោក អ៊ីវ ​សំណាង​ ​កើត​នៅ​ខែ​ឧសភា​ ឆ្នាំ១៩៨៧ នៅ​រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា ​។ លោក​កំពុងសិក្សាថ្នាក់​អនុបណ្ឌិត ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកល​វិទ្យាល័យ​ន័​រ​តុ​ន ​។ ​លោកចូលបម្រើ​ការនៅគ្រឹះស្ថាន ខេមា ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ២០១២ ។ ក្នុង​នាម​លោកជា​ប្រធានការិយល័យ​ធនធាន​មនុស្ស​ លោក​មានតួនាទី និងភារកិច្ច ទទួលខុសត្រូវលើ៖

  1. ដឹកនាំ និងអនុវត្តតាមគោលការណ៍ នីតិវិធី សេចក្តីសម្រេចណែនាំទាំងឡាយណា ដែលទាក់ទងនឹងការងារ ក្នុងរង្វង់តួនាទីឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
  2. អនុវត្តលើការគ្រប់គ្រងការងាររដ្ឋបាល រួមមានៈ ការិយាល័យរបៀប, បដិសណ្ឋារកិច្ច និងពិធីការ, ទំនាក់ទំនងសាធារណៈ, ​ចលនូបត្ថម្ភ, ទ្រព្យសកម្ម, ការប្រជុំ និងព្រឹត្តការណ៍ផ្សេងៗ, ឯកសារបុគ្គលិក, រក្សាសុវត្ថិភាព និងសន្តិសុខ, និងរក្សាសណ្តាប់ធ្នាប់ និងអនាម័យ ។
  3. រៀបចំផែនការ ​និង​ដឹក​នាំគ្រប់គ្រង​ធនធាន​មនុស្ស ​ដូច​ជា ​ការប្រកាស​ជ្រើស​រើស​ និង​ការ​ជ្រើស​រើស​បុគ្គលិក, ការ​បណ្តុះបណ្តាល ​និង​ការ​អភិវឌ្ឍន៍, ​ប្រាក់សំណង​ និង​អត្ថប្រយោជន៍ផ្សេងៗ, ផ្តល់​សេវាផ្សេងៗដល់​បុគ្គលិក, ​កំណត់​ត្រា​ផ្ទាល់​ខ្លួន​របស់បុគ្គលិក, និងសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ។

លោក ទិត្យ វណ្ណារិទ្ធ
ប្រធាន​នាយកដ្ឋាន​គណនេយ្យ ​និង​ហិរញ្ញវត្ថុ


លោក​ ទិ​ត ​វណ្ណា​រិ​ទ្ធ ​កើត​នៅ​ខែ​មករា​ ឆ្នាំ១៩៧៧ នៅ​ក្នុង​ខេត្ត​ក​ណ្តា​ល ​ប្រទេស​កម្ពុជា​ ។ លោក​បានបញ្ចប់ថ្នាក់​អនុបណ្ឌិត​ ផ្នែក​ហិរញ្ញវត្ថុ ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា ចាប់​តាំង​ពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៣ ក្នុង​នាម​ជា​ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ លោក​ទទួល​ខុស​ត្រូវលើ៖

  1. ពិនិត្យប័ណ្ណចំណូល ចំណាយ ប្តូរប្រាក់ ឯកសារឥណទាន ក្នុងការធ្វើប្រតិបត្តិការឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។
  2. ពិនិត្យប្រតិបត្តិការចុះបញ្ជីគណនេយ្យ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ
  3. ពិនិត្យបញ្ជីស្នាមគណនេយ្យ ក្នុងប្រព័ន្ធជាមួយនឹងឯកសារគាំទ្រជាប្រចាំថ្ងៃឲ្យបានចប់សព្វគ្រប់ជាស្ថាពរ ជៀសសវាងការបន្សល់ទុកនៅថ្ងៃបន្ទាប់ នូវរាល់ប្រតិបត្តិការជំនួញទាំងអស់ និងជៀសសវាងឲ្យបាននូវ ហានិភ័យនៃការក្លែងបន្លំឯកសារពីសំណាក់ជនទុច្ចរិតតាមរយៈ ការបង្កើតប្រតិបត្តិការជំនួញមិនប្រក្រតីដែល គ្មានឯកសារ រឺឯកសារគាំទ្រមិនគ្រប់គ្រាន់ និងមិនត្រឹមត្រូវ ។
  4. ឆែក និងពិនិត្យឯកសារគណនេយ្យ ត្រូវបែងចែកប្រភេទនៃប្រតិបត្តិការសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ ឲ្យបានត្រឹមត្រូវ ដើម្បីកំណត់អាទិភាពប្រភេទណាមួយដែលត្រូវអនុវត្តមុន និងប្រភេទណាមួយអនុវត្តបន្ទាប់ ។
  5. ពិនិត្យ និងរាប់សមតុល្យសាច់ប្រាក់ជាក់ស្តែងរៀងរាល់ចុងថ្ងៃនីមួយៗ ជាមួយផ្នែកបេឡាដោយធ្វើការ ប្រៀបធៀបសមតុល្យសាច់ប្រាក់ជាក់ស្តែងនោះជាមួយនឹងសមតុល្យសាច់ប្រាក់ដែលមានក្នុងបញ្ជី ។ ក្រោយធ្វើការពិនិត្យរួច ត្រូវចាត់ចែងចុះហត្ថលេខារួមគ្នាជាមួយបុគ្គលិកផ្នែកបេឡាធិការលើកំណត់ហេតុនៃ ការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ ។
  6. រាល់ការចុះហត្ថលេខាលើកំណត់ហេតុនៃការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ ត្រូវអនុវត្តបន្ទាប់ពីធ្វើការត្រួត ពិនិត្យសមតុល្យសាច់ប្រាក់ជាក់ស្តែងរួច ។ ករណីមានភាពមិនស្របគ្នារវាងសាច់ប្រាក់ជាក់ស្តែងធៀបនឹង បញ្ជីត្រូវដោះស្រាយជាបន្ទាន់ ។
  7. បោះពុម្ពរបាយការណ៍ស្តីពីគុណភាព បរិមាណឥណទាន និងបំណុលខកខានសងជូនប្រធានភ្នាក់ងារ ឥណទាន និងបុគ្គលិកពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការតាមដាន និងដោះស្រាយបំណុល ។
  8. ពិនិត្យរាល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍គណនេយ្យសំខាន់ៗផ្សេងៗ ទៀតឲ្យបាន ត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់ផ្តល់ជូនអ្នកគ្រប់គ្រង ។
  9. ពិនិត្យ និងរៀបចំទុកដាក់រាល់សក្ខីប័ត្រគណនេយ្យ ប្លង់ដី ប្លង់ផ្ទះ បង្កាន់ដៃ និងឯកសារ ដាក់បញ្ចាំ សំខាន់ៗនានាដែលជាភស្តុតាងក្នុងការចុះបញ្ចីប្រតិបត្តិការសេដ្ឋកិច្ច និងរក្សាទុកនូវរាល់ឯកសារបញ្ចីនានា របស់អតិថិជន តាមរយៈទូសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងតាម លក្ខណៈបច្ចេកទេស ។

លោក ទិត វណ្ណារិទ្ធ មានបទពិសោធការងារជាង ១៤ឆ្នាំ ទាក់ទងនឹងគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងវិស័យធនាគារ ​។