ក្នុងរយៈប៉ុន្មានឆ្នាំនេះដែលសេដ្ឋកិច្ចកម្ពុជាបានកំពុងតែរីកចម្រើនក្នុងអាត្រាជាមធ្យមប្រមាណ ៧% គួបផ្សំនឹងស្ថេរភាព នយោបាយបានធ្វើឲ្យអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសក៏ដូចជាអតិថិជនមានទំនុកចិត្តកាន់តែខ្លាំងមកលើសេដ្ឋកិច្ច កម្ពុជា។ ការវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុក៏កាន់តែកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងរយៈពេល ០៥ឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនទ្បើងពី ២៥គ្រឹះស្ថាន ដល់ ៤៥គ្រឹះស្ថាន។ គ្រឹះស្ថាន ធានាគារមួយចំនួនក៏បានងាក មកចាប់យកចំណែកទីផ្សារក្នុងវិស័យមីក្រូហិញ្ញវត្ថុដើម្បីផ្តល់ឥណទានខ្នាតតូច និង មធ្យមជូនប្រជាពលរដ្ឋ។
កំណើននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់គ្រឹះស្ថានធានាគារបានធ្វើឲ្យអតិថិជនកាន់តែមាន ជម្រើសច្រើនក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់ខ្លួនដើម្បីធ្វើឲ្យប្រសើរទ្បើងនូវជីវភាពរស់នៅ និងកាត់បន្ថយនូវភាព ក្រីក្រ។ ទន្ទឹមនឹងកំណើននេះវិស័យមីក្រូហិរញ្ញវត្ថុជួបនូវបញ្ហាប្រឈមមួយចំនួនដូចជាការចាកចេញរបស់បុគ្គលិកពី គ្រឹះស្ថាន មួយទៅ គ្រឹះស្ថាន មួយ, ការជាប់បំណុលច្រើនរបស់អតិថិជន និងការប្រកួតប្រជែងដណ្តើមអតិថិជនជាដើម។
ជាមួយនឹងបរិយាកាសនៃបញ្ហាប្រឈមនេះខេមានៅតែទទួលបានជោគជ័យលើសឆ្នាំមុនៗក្នុងប្រតិបត្តិការផ្តល់ឥណទាន ជូនប្រជាជនកម្ពុជា។ ចំពោះសមតុល្យឥណទានក្នុងឆ្នាំ២០១៤ ខេមា សម្រេចបាន៩៤,៦៤%នៃផែនការដែលបានកំណត់ ដែលមានចំនួនស្នើនឹង ៤.៧៣៦.៤៦២ ដុល្លាអាមេរិក។ Return on equity កើនទ្បើងក្នុងអត្រា ៣% ស្មើនឹង ១៩,៩២% បើប្រៀបធៀបនឹងឆ្នាំ២០១៣។ Return on asset កើនទ្បើងស្មើនឹង ២៤,៦២% ក្នុងឆ្នាំ២០១៤។ លទ្ធផលនេះបង្ហាញអំពី ការរីកចម្រើនរបស់ខេមា និងសមត្ថភាពក្នុងការអភិវឌ្ឍន៍ខ្លួនដើម្បីសម្របទៅនឹងបញ្ហាប្រឈមទាំងទ្បាយក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ។
នៅក្នុងឆ្នាំ២០១៤នេះដែរ ក្រុមប្រឹក្សាភិបាលបានទទួលស្វាគមន៍លោក ធន់ វឌ្ឍនា ជាសមាជិកថ្មីជាផ្លូវការនៅថ្ងៃទី០២ ខែមករា ឆ្នា២០១៤ ជំនួសលោកស្រី សាយ ចាន់ណាក់ដែលបានលាឈប់ពីការងារតាំងនាមឲ្យ ក្រុមប្រឹក្សាភិបាល ទាំងអស់ខ្ញុំសូមថ្លែអំណរគុណជូនចំពោះលោកស្រី សាយ ចាន់ណាក់ដែលបានចូលរួមចំណែកកសាង ខេមា ក្នុងរយៈ ពេល ០៥ឆ្នាំកន្លងមក នេះ។ លោក ធន់ វឌ្ឍនា គឺជាសាស្ត្រាចារ្យដែលមានមានបទពិសោធន៍ ក្នុងវិស័យ មីក្រូហិរញ្ញ វត្ថុជាច្រើនឆ្នាំខ្ញុំសង្ឃឹមថាវត្តមានរបស់លោកធន់វឌ្ឍនានឹងធ្វើឲ្យអភិបាលកិច្ចសារជីវកម្មរបស់ខេមាកាន់តែមានភាពរឹងមាំ នឹងជាមគ្គទេសន៍ក្នុងការដឹងនាំខេមាទៅទទួលបានជោគជ័យថែមមួយកម្រិតទៀត។
យុទ្ធសាស្ត្ររយៈពេលវែងរបស់ខេមាគឺការក៏សាងនូវអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំដែលជាមូលដ្ឋានគ្រឺះនៃសុខមាលភាព និងការរីកចម្រើនរបស់ខេមា។ តាមរយៈយុទ្ធសាស្ត្រដ៏ច្បាស់លាស់នេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថាឆ្នាំ២០១៥ ដែលជាឆ្នាំ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ខេមានឹងជំនះនូវរាល់បញ្ហាប្រឈមទាំងទ្បាយ ហើយចាប់យកនូវឱកាសដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះផ្តល់ឲ្យ។ ជោគជ័យរបស់ខេមាក៏មិនអាចលេចជារូបរាងទេប្រសិនបើគ្មានការគាំទ្រពីសំណាក់ភាគទុនិកដៃគូរហិរញ្ញវត្ថុនិងអាជ្ញាធរ គ្រប់ជាន់ថ្នាក់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ គឺជាសរសរទ្រូងដ៏រឹងមាំរបស់ខេមា ដូច្នេះតាំងនាម ឲ្យ ក្រុមប្រឹក្សាភិបាលទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមចំណែកក្នុុងភាព ជោគជ័យរបស់ខេមា។