រូបសញ្ញារបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត

ឈ្មោះ និង​អត្តសញ្ញាណខេមា

ខេមា មានន័យជាភាសារខ្មែរថា "សុខក្សេមក្សាន្ត" ។ សុខក្សេមក្សាន្តនេះ គឺជាកត្តាចម្បង ដែលគ្រឹះស្ថានរបស់យើង យកចិត្តទុកដាក់ ដោយហេតុថាសេចក្តីសុខរបស់អតិថិជន គឺជាសេចក្តីសុខរបស់គ្រឹះស្ថាន ហើយក៍ជាសេចក្តីសុខ របស់សង្គមជាតិទាំងមូល ។

អត្តសញ្ញាណ​របស់ ខេមា ត្រូវ​បានចរិកឡើងដោយ ក្បាលហង្សពណ៌មាស ដែលមានជំពុះពាំគួរស្រូវក្នុងរង្វង់អក្សរ C តំណាងឲ្យពាក្យ CAMMA ហើយរំលេចពណ៌លឿង ប្រផេះ និងបៃតង ។ នៅផ្នែកខាងក្រោមនៃក្បាលហង្សពណ៌មាស មានចរិកអក្សរពណ៌ក្រហមជាភាសារខ្មែរ ខេមា មីក្រូហិរញ្ញវត្ថុ និងភាសារអង់គ្លេស CAMMA MICROFINANCE ។

ក្បាលហង្សពណ៌មាសតំណាងឲ្យប្រាក់កាស និងសក្តានុពលឥណទានជូនប្រជាលពលរដ្ឋ ដែលធ្វើឲ្យពួកគេទទួល បានទំនុកចិត្ត ។ គួរស្រូវតំណាងឲ្យភោគផលកសិកម្ម និងអាជីវកម្មសំបូរបែបរបស់ប្រជាពលរដ្ឋតាមរយៈការទទួល សេវាកម្មឥណទានពីគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត ។ ពណ៌បៃតងតំណាងឲ្យបរិស្ថាន និងភាពលូតលាស់ក្នុង ការប្រកបមុខរបរអាជីវកម្មរបស់អតិថិជន និងគ្រឹះស្ថាន ។ ពណ៌លឿងតំណាងឲ្យភាពច្នៃប្រឌិត និងសុភវិនិច្ឆ័យរបស់ បុគ្គលិក ។ ពណ៌ប្រផេះស្រាលនៅចន្លោះពណ៌បៃតង និងពណ៌លឿងតំណាងទំនាក់ទំនងជិតស្និតរវាងគ្រឹះស្ថាន និង អតិថិជន ។ ពណ៌ក្រហមតំណាងឲ្យភាពអង់អាចក្លាហានរបស់បុគ្គលិកក្នុងការផ្តល់សេវាហិរញ្ញវត្ថុដើម្បីធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋមានភាពថ្កុំថ្កើងរុងរឿង ។