របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត (ហៅកាត់ថា “ក្រុមហ៊ុន”) សូមដាក់បង្ហាញរបាយ ការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធើ្វសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៣

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុទូលំទូលាយប្រកបដោយនិរន្តភាព និងប្រសិទ្ធិភាពទៅ ដល់សហគ្រិនធុនតូច និងមធ្យម ដែលជាកសិករ សិប្បករ និងអាជីវករ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៣ មានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅលើទំព័រ ទី៧នៃរបាយការណ៏ហិរញ្ញវត្ថុនេះ ។

ដើមទុន

ដើមទុនចុះបញ្ជី និងបានបង់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅក្នុងកំណត់សម្គាល់ ១៣ នៃរបាយការណ៏ ហិរញ្ញវត្ថុនេះ ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធទៅនឹងការជម្រះឥណទានអាក្រក់ចេញពីបញ្ជី និងការធើ្វសំវិធានធនឥណទានអាក្រក់ និងសង្ស័យ ហើយក្រុម ប្រឹក្សាភិបាលជឿជាក់ថារាល់ឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធាន ធនយ៉ាងពេញលេញសម្រាប់ឥណទានអាក្រក់ និងសង្ស័យ ។

គិតត្រឹមកាលបរិចេ្ឆទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឲ្យចំនួន ឥណទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនឥណទានអាក្រក់ និងសង្ស័យក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតមៃ្លមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

ទ្រព្យ​សកម្ម

មុន​ពេលរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ​ក្រុមប្រឹក្សាភិបាលដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ ថាបណ្តាលទ្រព្យសកម្មទាំងឡាយ ដែលទំនងជាបង្វិលមករិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃនៅ ក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាបន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថាអាចនឹងបង្វិលមកវិញបាន ។

គិតត្រឹមកាលបរិចេ្ឆទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីហេតុការណ៍ណាមួយដែលអាចបណ្តាលឲ្យ តមៃ្លទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំត្រឹមត្រូវជាសារវន្តនោះទេ ។

វិធីសាស្ត្រ​វាយ​តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិធីសាស្រ្តវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលមានស្រាប់នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ ។

បំណុលយថាភាព និងបំណុលផេ្សងៗ

គិតត្រឹមកាលបរិចេ្ឆទនៃរបាយការណ៍នេះមិនមាន ៖

  1. បន្ទុកណាមួយនៅលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលកើតឡើងដោយសារការដាក់វាបញ្ចាំសម្រាប់ការធានា បំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់ពីដំណាច់ឆ្នាំមក ឬ
  2. បំណុលយថាភាពណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំមក ក្រៅពីអ្វីដែលបាន កើតឡើងនៅក្នុងដំណើរការអាជីវកម្មធម្មតា ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផេ្សងៗរបស់ក្រុមហ៊ុន បានក្លាយជាការបង្ខំ ឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹងឬអាចនឹងមានផលប៉ះពាល់ ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដល់ថ្ងៃកំណត់សងនោះទេ ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិចេ្ឆទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះ បញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាល ឲ្យចំនួនទឹកប្រាក់ដែល បានបង្ហាញក្នុងរបាយការណ៍ហរិញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ឆ្នាំថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៣ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយឡើយ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចនោ្លះពេលពីដំណាច់ឆ្នាំរហូតមកទល់នឹងកាលបរិចេ្ឆទនៃរបាយការណ៍នេះ មិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹតិ្តការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទិ្ធពលជាសារវន្តដល់លទ្ធផល ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះទេ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងគិតត្រឹមកាលបរិចេ្ឆទនៃរបាយការណ៍នេះ មានរាយនាម ដូចខាងក្រោម៖

• លោក បែនសុន សម័យ ប្រធានក្រុមប្រឹក្សាភិបាល
• លោកស្រី ខាត់ សុខគាន អនុប្រធានក្រុមប្រឹក្សាភិបាល
• លោក ធន់ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាល

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផល ប្រតិបតិ្តការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សា ភិបាលត្រូវ ៖

  1. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុ ផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឲ្យមានភាពស៊ីសង្វាក់គ្នា ។
  2. អនុវត្តតាមតម្រូវការក្នុងការលាត្រដាងព័ត៌មានស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ ធនាគារកណ្តាល ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ក្រុមប្រឹក្សា ភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនោះ ត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឲ្យបាន ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
  3. រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ធៃក្នុងប្រកបដោយប្រសិទ្ធិភាព ។
  4. រៀបចំរបាយការហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តភាពនៃដំណើរការអាជីវកម្មលើកលែងតែមានករណី សន្មត់យ៉ាងសមរម្យថាក្រុមហ៊ុននឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មក្នុងពេលអនាគតដ៍ខ្លី និង
  5. បង្កើតគោលនយោបាយសម្រាប់ក្រុមហ៊ុនចូលរួមការសម្រេចចិត្តសំខាន់ៗ និងសកម្មភាពរបស់ ក្រុមប្រឹក្សា ភិបាល ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយធានាថាផលប៉ះពាល់ ទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលបានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយ ដែលបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យកម្ពុជា និងគោលការណ៍ណែនាំចេញដោយធនាគារកណ្តាល ។