របាយការណ៍​សវនករ​ឯករាជ្យ

ជូនភាគទុនិក គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត

យើងខ្ញុំបានធើ្វសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត (ហៅកាត់ថា “ក្រុមហ៊ុន”) រួមមានតារាងតុល្យការគិតត្រឹម ថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៣ របាយការណ៍លទ្ធផលរបាយការណ៍បម្រែ បម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ព្រមទាំងកំណត់សម្គាល់ដែលរួមមានសេចក្តី សងេ្ខបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផេ្សងៗទៀត ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឲ្យបានត្រឹមត្រូវ ដោយ អនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំចេញដោយធនាគារកណ្តាល និងទទួលខុសត្រូវ លើការត្រួតពិនិត្យផៃ្ទក្នុងដែលគណៈគ្រប់គ្រងកំណត់ថាវាមានភាពចំាបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឲ្យមាន ការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផេ្សងៗ ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផែ្អកទៅលើការធើ្វសវនកម្មរបស់ យើងខ្ញុំ ។ យើងខ្ញុំបានធើ្វសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ។ ស្តង់ដារទាំងនោះ តម្រូវឲ្យយើងខ្ញុំប្រតិបតិ្តតាមក្រមសីលធម៌ធើ្វផែនការសវនកម្ម និងធើ្វសវនកម្មដើម្បីទទួលបាននូវការធានាអះអាងដែល សមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ។

ការធើ្វសវនកម្មរួមមានការអនុវត្តនីតិវិធី ដើម្បីទទួលបាននូវភស្តុតាងសវនកម្មអំពីចំនួនទឹកប្រាក់ និងការលាតត្រដាង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺអាស្រ័យលើការវិនិច័្ឆយរបស់សវនកររាប់ទាំងការវាយ តម្លៃលើហានិភ័យនៃភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការកែ្លងបន្លំ ឬកំហុសឆ្គង ។ ក្នុងការវាយតម្លៃហានិភ័យទាំងនោះ សវនករបានពិចារណាទៅលើប្រព័ន្ធត្រួតពិនិត្យផៃ្ទក្នុង ដែលទាក់ទងទៅនឹងការ រៀបចំ និងការបង្ហាញយ៉ាងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីរៀបចំនូវនីតិវិធីសវនកម្ម ដែលមានលក្ខណៈ សមហេតុផលទៅតាមកាលៈទេសៈផេ្សងៗ ប៉ុនែ្តពុំមានគោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ ផៃ្ទក្នុងរបស់អង្គភាពនោះទេ ។ សវនកម្មក៍រួមបញ្ចូលទាំងការវាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យដែល បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យដែលធើ្វឡើងដោយគណៈគ្រប់គ្រង ក៍ដូចជាការវាយ តម្លៃលើការបង្ហាញជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវដែលជាមូលដ្ឋាន សម្រាប់ការបញេ្ចញមតិយោបល់របស់យើងខ្ញុំ ។

មតិយោបល់

តាមទស្សនៈរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានដាក់បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំចេញដោយធនាគារ កណ្តាល ។