ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គឺជាគ្រឹះស្ថានផ្តល់សេវាកម្មឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រតិបត្តិការក្នុង រាជធានីភ្នំពេញ​ និងខេត្តកណ្តាលនៃប្រទេសកម្ពុជា។ បច្ចុប្បន្ន ខេមា ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់បម្រើការងារដូចខាងក្រោម៖

មុខដំណែង: មន្រ្តីឥណទាន (២០រូប)
ទីតាំងបម្រើការងារ: ការិយាល័យកណ្តាល, សាខាបែកចាន
ផុតកំណត់ថ្ងៃទទួលពាក្យ: ៣១ ធ្នូ ឆ្នាំ២០១៥
ភារកិច្ច និងការទទួលខុសត្រូវ
  • ផ្សព្វផ្សាយអំពីផលិតផលហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
  • ផ្តល់សេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អតិថិជនឲ្យ បានឆាប់រហ័ស
  • ចុះប្រមូលប្រាក់ ដែលអតិថិជនបង់ត្រទ្បប់មកវិញឲ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព
  • ចុះដោះស្រាយបំណុលយឺតយ៉ាវឲ្យអស់លទ្ធភាព ដោយអនុលោមតាម គោលនយោបាយ និងនីតិវិធីរបស់គ្រឹះស្ថាន
  • អនុវត្តនូវផែនការផ្សព្វផ្សាយ និងផែនការបញ្ចេញឥណទានឲ្យបាន ច្បាស់លាស់ និងត្រឹមត្រូវ
លក្ខខណ្ឌជ្រើសរើស
  • បញ្ចប់បរិញ្ញាបត្រ ជំនាញធនាគារហិរញ្ញវត្ថុ គណនេយ្យ និង/ឬ ជំនាញផ្សេងៗដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ
  • មានភាពរួសរាយរាក់ទាក់ អាកប្បកិរិយាល្អ ព្យាយាម មានទំនួល ខុសត្រូវ ចេះធ្វើការងារជាក្រុម និងមានភាពអំណត់ក្នុងការងារ
  • មានចំណេះដឹងកុំព្យូទ័រ
អត្ថប្រយោជន៍បន្ថែម
ក្នុងអំឡុងរយៈពេលសាកល្បងការងារ៖
– ប្រាក់បៀវត្សប្រចាំខែ (តាមមុខដំណែង)
– បុព្វលាភ (ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ)
– នារ៉ាប់រងគ្រោះថ្នាក់ការងារ
ក្រោយពីឆ្លងផុតរយៈពេលសាកល្បងការងារ៖
– វិភាជន៍គ្រួសារ (ឧត្ថម្ភកូន)
– ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
– អត្ថប្រយោជន៍ផ្សេងៗ

បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត សូមផ្ញើប្រវត្តិរូបសង្ខេប (CV and Cover letter) មកកាន់ការិយាល័យកណ្តាលដែលមានទីតាំង ផ្ទះលេខ១០១A ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល recruitment@camma.com.kh ដោយមានបញ្ជាក់ប្រាក់បៀវត្សរំពឹកទុក ។

ភ្ជាប់ជាមួយៈ

សញ្ញាបត្រដែលទទួលបាន ឬលិខិតបញ្ជាក់ការសិក្សាពីសាលា/សាកលវិទ្យាល័យ (ថតចម្លង)

អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, និងសំបុត្របញ្ជាក់កំណើត (ថតចម្លង)