ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គឺជាគ្រឹះស្ថានផ្តល់សេវាកម្មឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រតិបត្តិការក្នុង រាជធានីភ្នំពេញ​ និងខេត្តកណ្តាលនៃប្រទេសកម្ពុជា។ បច្ចុប្បន្ន ខេមា ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់បម្រើការងារដូចខាងក្រោម៖

មុខដំណែង: អ្នកសម្អាត (០២រូប)
ទីតាំងបម្រើការងារ: ការិយាល័យកណ្តាល, សាខាបែកចាន
ផុតកំណត់ថ្ងៃទទួលពាក្យ: ៣១ ធ្នូ ឆ្នាំ២០១៥
ភារកិច្ច និងការទទួលខុសត្រូវ
  • បោសជូតបន្ទប់ឲ្យបានស្អាតមុនពេលបុគ្គលិកមកដល់ លើកលែងតែការិយាល័យហាមឃាត់
  • ធ្វើការសម្អាតប្រចាំថ្ងៃគ្រប់បន្ទប់ និងត្រូវរៀបចំនៅក្នុងការិយាល័យ
  • ការធ្វើឲ្យមានអនាម័យក្នុងការស្លៀកពាក់ និងបរិយាកាសក្នុង ការិយាល័យ គឺតែងតែសម្អាត និងធ្វើទៅតាមការណែនាំដូចជា សម្អាតបន្ទប់ទឹក បន្ទប់ធ្វើការ ជូតកញ្ចក់ បោសពីងពាង ជូតទូរដាក់ ឯកសារ។ល។
  • អ្នកសម្អាតត្រូវបម្រើភ្ញៀវក៏ដូចជាបម្រើបុគ្គលិកនៅការិយាល័យ ត្រូវផ្ដល់ទឹកទៅតាមសំណូមពររបស់ភ្ញៀវ និងបុគ្គលិក
  • ជួយបម្រើភ្ញៀវ និងបុគ្គលិកក្នុងពេលប្រជុំ និងសិក្ខាសាលា
  • មុនចេញទៅផ្ទះត្រូវប្រមូលកែវ ពែង ស្លាបព្រា លាងទុកដាក់ឲ្យបាន រួចរាល់ ទើបអាចទៅផ្ទះបាន
  • មិនត្រូវចូលការិយាល័យណាមួយក្នុងម៉ោងធ្វើការក្រៅពីភារកិច្ច និង តួនាទីរបស់ខ្លួនឡើយ
  • រាល់ការចេញទៅក្រៅក្នុងម៉ោងធ្វើការត្រូវមានការអនុញ្ញាតពីផ្នែករដ្ឋបាល
  • ធ្វើការងារផ្សេងៗដោយមានការកំណត់ ឬស្នើសុំពីប្រធានផ្នែកនានា ឬនាយកសាខា
លក្ខខណ្ឌជ្រើសរើស
  • ភេទស្រី
  • មានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ
  • ចំណេះដឹងទូទៅថ្នាក់ទី១២ឡើងទៅ
  • មានបទពិសោធន៍ពាក់ព័ន្ធ១ឆ្នាំ
  • រួសរាយរាក់ទាក់ ស្មោះត្រង់​ មានភាពអត់ធ្មត់ និងមានឆន្ទៈក្នុងការ បំពេញការងារ។
អត្ថប្រយោជន៍បន្ថែម
  • ក្នុងអំឡុងរយៈពេលសាកល្បងការងារ៖
    – ប្រាក់បៀវត្សប្រចាំខែ (តាមមុខដំណែង)
    – បុព្វលាភ (ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ)
    – នារ៉ាប់រងគ្រោះថ្នាក់ការងារ
  • ក្រោយពីឆ្លងផុតរយៈពេលសាកល្បងការងារ៖
    – វិភាជន៍គ្រួសារ (ឧត្ថម្ភកូន)
    – ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
    – អត្ថប្រយោជន៍ផ្សេងៗ

បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត សូមផ្ញើប្រវត្តិរូបសង្ខេប (CV and Cover letter) មកកាន់ការិយាល័យកណ្តាលដែលមានទីតាំង ផ្ទះលេខ១០១A ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល recruitment@camma.com.kh ដោយមានបញ្ជាក់ប្រាក់បៀវត្សរំពឹកទុក ។

ភ្ជាប់ជាមួយៈ

  • សញ្ញាបត្រដែលទទួលបាន ឬលិខិតបញ្ជាក់ការសិក្សាពីសាលា/សាកលវិទ្យាល័យ (ថតចម្លង)
  • អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, និងសំបុត្របញ្ជាក់កំណើត (ថតចម្លង)