ដើម្បីភាពងាយស្រួលក្នុងការផ្តល់ឥណទាន ខេមា បានកំណត់កំណត់ឥណទានខ្នាត គឺជាឥណទានដែលមានទំហំ ចាប់ពី ៤.០០១ ដុល្លារអាមេរិក ដល់ ១០.០០០ ដុល្លារអាមេរិក។ ឥណទានប្រភេទនេះអាចទទួលបានសេវាឥណទាន ដែលមានទំហំឥណទានដូចខាងក្រោម៖

​ប្រភេទប្រាក់​, ទំហំ​ឥណទាន​, និង​រយៈពេលកម្ចី

 • ប្រភេទប្រាក់ដុល្លារអាមេរិក
 • រយៈពេលចាប់ពី ០៦ខែ ដល់ ១២ខែ សម្រាប់ទំហំឥណទាន:
  - ធំ​ជាង ១០០ ដុល្លារអាមេរិក ទៅ ១.០០០ ដុល្លារអាមេរិក
 • រយៈពេលចាប់ពី 0៦ រហូតដល់ ២៤ខែ សម្រាប់ទំហំឥណទានៈ
  - ធំជាង ១.០០០ ដុល្លារអាមរិក រហូតដល់ ២.៥០០ ដុល្លារអាមរិក
 • រយៈពេលចាប់ពី 0៦ រហូតដល់ ៣៦ខែ សម្រាប់ទំហំឥណទានៈ
  - ធំជាង ២.៥០០ ដុល្លារអាមរិក រហូតដល់ ៤.០០០ ដុល្លារអាមរិក

អត្រា​ការ​ប្រាក់

គ្រឹះស្ថាន​ ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត គិត​ការ​ប្រាក់​លើ​ប្រាក់​ដើម​ដែលនៅ​សល់​តែ​ប៉ុណ្ណោះ ជា​មួយ​អត្រា​ការ​ប្រាក់​មាន​តម្លៃ​សមរម្យ ។

លក្ខណៈសម្បត្តិអតិថិជនក្នុងស្នើសុំឥណទាន

 • មាន​មុខរបរស្របច្បាប់ដែលមានប្រាក់ចំណេញជាក់លាក់
 • មានទុនផ្ទាល់ខ្លួនយ៉ាងហោចណាស់ ២០% លើមុខរបរ
 • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
 • មានអចលនទ្រព្យដាក់ធានាឥណទាន
 • មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ ខេមា
 • មាន​ឆន្ទៈ​​សង​ត្រឡប់​មក​វិញ​ទៅតាមតារាងកាលវិភាគបង់ប្រាក់
 • មាន​អត្តសញ្ញាណប័ណ្ណ​ ឬឯកសារដែលមានតម្លៃស្មើ