ដើម្បីភាពងាយស្រួលក្នុងការផ្តល់ឥណទាន ខេមា បានកំណត់កំណត់ឥណទានខ្នាត គឺជាឥណទានដែលមានទំហំចាប់ ពី ១០.០០១ ដុល្លារអាមេរិក ដល់ ៥០.០០០ ដុល្លារអាមេរិក។ ឥណទានប្រភេទនេះអាចទទួលបានសេវាឥណទានដែល មានទំហំឥណទានដូចខាងក្រោម៖

​ប្រភេទប្រាក់​, ទំហំ​ឥណទាន​, និង​រយៈពេលកម្ចី

  • ប្រភេទប្រាក់ដុល្លារអាមេរិក
  • រយៈពេលចាប់ពី 0៦ រហូតដល់ ៦០ខែ សម្រាប់ទំហំឥណទានៈ
    - ធំជាង ១០.០០០ ដុល្លារអាមេរិក រហូតដល់ ៥០.០០០ ដុល្លារអាមេរិក

អត្រា​ការ​ប្រាក់

គ្រឹះស្ថាន​ ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត គិត​ការ​ប្រាក់​លើ​ប្រាក់​ដើម​ដែលនៅ​សល់​តែ​ប៉ុណ្ណោះ ជា​មួយ​អត្រា​ការ​ប្រាក់​មាន​តម្លៃ​សមរម្យ ។

លក្ខណៈសម្បត្តិអតិថិជនក្នុងស្នើសុំឥណទាន

  • មាន​មុខរបរស្របច្បាប់ដែលមានប្រាក់ចំណេញជាក់លាក់
  • មានទុនផ្ទាល់ខ្លួនយ៉ាងហោចណាស់ ២០% លើមុខរបរ
  • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
  • មានអចលនទ្រព្យដាក់ធានាឥណទាន
  • មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ ខេមា
  • មាន​ឆន្ទៈ​​សង​ត្រឡប់​មក​វិញ​ទៅតាមតារាងកាលវិភាគបង់ប្រាក់
  • មាន​អត្តសញ្ញាណប័ណ្ណ​ ឬឯកសារដែលមានតម្លៃស្មើ